ព្រោះចង់វ៉ាឡាន ភ្លេចមេីលម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣​នាក់​​​ស្លាប់ ក្នុង​នោះ​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ ចរាចរណ៍​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​០៧​ និង​៣០​នាទី​ យប់​ថ្ងៃ​ទី​២៨​ កញ្ញា​ ​២០១៦ ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​៣៤០-៣៤១ ក្នុងភូមិ​ភ្នំ​ធំ​ថ្មី ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្ត​បន្ទាយមានជ័យ​។

​ជនរងគ្រោះដែលស្លាប់ឈ្មោះ​លី សី​ឡៃ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ រស់​ភូមិ​គោក​ស្វាយ ឃុំ​រហាត់ទឹក ស្រុក​មង្គលបូ​រី បើក​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១១ ពាក់​ស្លាក​លេខ ប៉ៃលិន​1A 6881 មាន​អ្នក​រួម​ដំណើរ​ ចំនួន​២​នាក់​ទៀត ​ឈ្មោះ​ទាវ ជា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​ជា​អ្ន​កភូមិ​ជាមួយ​ រង​របួសធ្ងន់​ឈ្មោះធី ភេទ​ប្រុស​ ស្លាប់​នៅ​មន្ទី​រ​ទេ​ព្យ ។​

ចំណែក​អ្នកបើកបរ​ម្ខាង​ទៀត​ឈ្មោះ​សល់ សិលា ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ជនខេត្តបាត់ដំបង បើកបរ​ម៉ូតូ​ម៉ា ORX សេរី​២០១៦ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខស្លាប់​នៅ​នឹង​កន្លែង​។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ​តាម​ការ​ឲ្យ​ដឹង​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​ម៉ាក​ហុងដា បើកបរ​ដោយ​ឈ្មោះលី សី​ឡៃ មាន​ឌុ​ប​គ្នា​២​នាក់ បាន​បើក​ពី​ទិស​ខាងជើង​ទៅត្បូង ពេល​ដល់​កន្លែង​កើតហេតុ បាន​វ៉ា​ជែង​រថយន្ត​​​​ដែល​បើក​ពីមុខ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាកORX ចំ​ពីមុខពេញទំហឹង​ បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស រីឯ​ម៉ួ​តូ​ក៏​ខូចខាត​យ៉ាងដំណំ​ផង​ដែរ​ ។

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃទី២៨កញ្ញានេះដូចគ្នា ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ខណៈដែល​កំពុង​ជិះ​ម៉ូតូ​កាត់​ភ្លៀង​ស្រាប់តែ​​បុក​គ្នា​យ៉ាង​ទំហឹង​ បណ្តាលឱ្យមនុស្ស​ស្លាប់​២​នាក់​ និង​​របួសធ្ងន់​២​នាក់ ​ហើយ​​ត្រូវ​បានដឹកទៅ​សង្គ្រោះ​ដែលហេតុការណ៍នេះ ​កើតឡើង​កាលពី​​វេលា​ម៉ោង​០៧ និង៣០​នាទី​ថ្ងៃ​ទី​២៨ កញ្ញា​ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ភូមិ​ភ្នំ​ធំ​ថ្មី​ ឃុំ​អូរ​ប្រាសាទ ​ស្រុក​មង្គល​បុ​រី​។

​ប្រភពឱ្យ​ដឹងថា​ ​​ជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​ធុន​ហុងដា ​C125​ ​​ពាក់​ស្លាក់​លេខ​ប៉ៃលិន​1A-6821​ ដែល​ជិះ​ក្នុង​ទឹ​ស​ដៅ​ពី​ត្បូង​មក​ជើង ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥​ ​ហើយ​ជន​រង​គ្រោះ​២​នាក់​ទៀត​ បាន​ជិះ​ម៉ូតូ​​គ្មាន​ស្លាកលេខ ជិះ​បញ្ច្រាសទិសគ្នា ​ពី​ជើង​មក​ត្បូង​។ ហើយមេឃ​​​​កំពុង​ធ្លាក់​ភ្លៀងខ្លាំង​ ដោយ​ម៉ូតូ​ទាំង​២​គ្រឿង​មាន​ល្បឿន​លឿន​ លុះ​ដល់​ចំណុច​ផ្លូវ​កោងក៏​បុក​គ្នា​ពេញទំហឹង​លាន់​​ប្រាវតែម្តង ហើយម៉ូតូខូចយ៉ាងដំណំផងដែរ ។

ទោះបីជាយ៉ាងណា គេមិនទាន់អត្តសញ្ញាណ​ជនរងគ្រោះទាំង៤នាក់នៅឡើយទេ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រោះចង់វ៉ាឡាន ភ្លេចមេីលម៉ូតូ

ព្រោះចង់វ៉ាឡាន ភ្លេចមេីលម៉ូតូ

ព្រោះចង់វ៉ាឡាន ភ្លេចមេីលម៉ូតូ

ព្រោះចង់វ៉ាឡាន ភ្លេចមេីលម៉ូតូ

ព្រោះចង់វ៉ាឡាន ភ្លេចមេីលម៉ូតូ