ដូចជាអនាធិបតេយ្យណាស់ ជម្លោះព្រះសង្ឃនិងព្រះសង្ឃ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាល​ពី​វេលាម៉ោង០៧យប់ថ្ងៃទី២៩ ​កញ្ញា ​២០១៦ ​​​មាន​ករណីជម្លោះព្រះសង្ឃនិងព្រះសង្ឃ បង្កឱ្យមានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុងវត្តសាមគ្គីរង្សីស្ថិតក្នុងក្រុម៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលព្រះសង្ឃ​​វត្ត​សាមគ្គីរ​ង្សីផ្ទាល់ បាន​កាប់​ប្រហារ​ ​បណ្តាល​ឲ្យ​រង​របួស​បែក​ព្រះ​កេសរហូត​​​ដេរអស់​៤​ថ្នេរ​ ​ដែលផ្តើម​ចេញពី​ព្រះសង្ឃ​រង​គ្បចចរោះ មិន​ចង់​ឱ្យព្រះសង្ឃ​បង្កដែល​ចេញពី​វត្ត​ស្ទឹង​មាន​ជ័យ​​ មក​គង់នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី​។​

ព្រះសង្ឃ​​​រង​គ្រោះ​​រះ​នាម ថា​ច់ ញ៉ឹង ហៅ​ស្វិត ព្រះ​ជន្ម​១៩​វស្សា (រង​របួស​០៤​ថ្នេរ)  ចំណែក​ព្រះសង្ឃ​​បង្ក​បានរត់គេចខ្លួនមាន​ព្រះ​នាម ហុច រួម​និង​បក្សពួក​ជា​សង្ឃ​ចូលរួម​បង្ក១០​អង្គ​ផង​ដែរ​ (ប្រើកាំបិត និងដាវសាមូរ៉ៃ) ។

បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានកំពុងចុះដោះស្រាយ​លើករណីនេះហើយ និងស្វែងរកព្រះសង្ឃដៃដល់ផងដែរ ។