អេនឌី ​មក​ដល់​កម្ពុជា​ចំ​​ភ្ជុំធំ ក្រោយ​ចប់​​បេសកកម្ម​នៅ​កាណាដា

អេនឌី បាន​ប្រាប់​ឲ្យ​ដឹង​ថា បេសកកម្ម​របស់​លោក​នៅ​ប្រទេស​កាណាដា បាន​បញ្ចប់​រួច​រាល់​ហើយ ក្រោយ​រយៈ​ពេល​ប៉ុន្មាន​ជា​ជិត​២​ខែ​មក​នេះ បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ ដោយ​លោក​នឹង​មក​ដល់​ប្រទេស​កំណើត​វិញ​មុនបុណ្យ​​ភ្ជុំបិណ្ឌ​ធំ​មក​ដល់។

 

អេនឌី ​មក​ដល់​កម្ពុជា​ចំ​​ភ្ជុំធំ ក្រោយ​ចប់​​បេសកកម្ម​នៅ​កាណាដា

 

លោក គ្រោង​នឹង​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ថ្ងៃ​សៅរ៍​ទី​១ តុលា​នេះ។ “ខ្ញុំ​ដល់​ថ្ងៃ​ទៅ​វិញ​ហើយ​បង ការងារ​ចប់​ហើយ​ ហើយ​ខ្ញុំ​​នឹង​ទៅ​ដល់​​ខ្មែរ​វិញ​ខាន​ស្អែក​ហ្នឹង​”។ អេនឌី ថ្លែង។

 

តួ​ប្រុស​ក្នុង​បទ “គេង​លើ​ព្រះ​ច័ន្ទ” បាន​ទៅ​បំពេញ​បេសកកម្ម​ការងារ​សិល្បៈ​នៅ​ប្រទេស​កាណាដា កាល​ពី​ដើម​ខែ​សីហា។ រយៈ​ពេល​ជិត​២​ខែ​នេះ អេនឌី ប្រាប់​ថា លោក​មិន​មែន​ធ្វើ​ការងារ​សិល្បៈរហូត​ទេ។

 

“ខ្ញុំ​មក​ដើរ​លេង​ផង​តើ​បង Show តែ​២​ទេ ក្រៅ​ពី​ដើរ​លេង​រហូតហ្នឹង ដូច​បង​ឃើញអីចឹង ទៅ​ដល់​ច្រើន​កន្លែង​ណាស់​នៅ​អឺរ៉ុប មាន​បារាំង កាណាដា ជាដើម មិត្តភ័ក្ដិ​គេ​នាំ​ដើរ​លេង​សប្បាយ​ណាស់​បង ដូច​ទឹក​ជ្រោះ Niagara Falls និង Montmorency Falls ជា​ដើម សប្បាយ​ណាស់ “។

 

អេនឌី ​មក​ដល់​កម្ពុជា​ចំ​​ភ្ជុំធំ ក្រោយ​ចប់​​បេសកកម្ម​នៅ​កាណាដា

 

អេនឌី ទើប​បញ្ចប់​ការ​ Show ទី​២ ដែល​​ជា​ការ​សម្ដែង​ចុង​ក្រោយ​របស់​លោក​កាល​ពី​ថ្ងៃ​ទី ២៤ កញ្ញា នៅ London នៃ​ប្រទេស​កាណាដា ដែល​ប្រាប់​ថា បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ គាំទ្រ​ច្រើន​មែន​ទែន។ លោក​បន្ត​ថា លោក​មាន​អារម្មណ៍​កក់​ក្ដៅ ក្រោយ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​បែប​នេះ ហើយ​ថែម​ទាំង​មិន​ឈាន​ជើង​ចេញ​ទៀត។

 

“អត់​ទាន់​ចង់​មក​ទេ​បង តែ​ដល់​ពេល​ហើយ​ធ្វើម៉េច ត្រូវ​តែ​មក មិន​អីចឹង​ទេ ខូច​ក្រេឌីត​អស់​បង លើក​ក្រោយ​កុំ​សង្ឃឹម”។ តាម​ការ​បញ្ជាក់​របស់​តារា​ប្រុស​រូប​នេះ បន្ទាប់​ពី​មក​ដល់​ស្រុក​​ហើយ លោក​ក៏​ត្រៀម​ទៅ​ប្រទេស​មួយ​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​សុំ​លាក់​សិន ព្រោះ​អ្វី​ៗ​ទើប​ចាប់​ផ្ដើម។ “ចាំ​តែ​បាន វីហ្សា ចាំ​ប្រាប់ ឥឡូវ​ទើប​ទាក់​ទង​គ្នា​ទេ​បង និយាយ​មិន​កើត​ទេ”៕

 

អេនឌី ​មក​ដល់​កម្ពុជា​ចំ​​ភ្ជុំធំ ក្រោយ​ចប់​​បេសកកម្ម​នៅ​កាណាដា

 

អេនឌី ​មក​ដល់​កម្ពុជា​ចំ​​ភ្ជុំធំ ក្រោយ​ចប់​​បេសកកម្ម​នៅ​កាណាដា

 

អេនឌី ​មក​ដល់​កម្ពុជា​ចំ​​ភ្ជុំធំ ក្រោយ​ចប់​​បេសកកម្ម​នៅ​កាណាដា

 

អេនឌី និង​បង​ប្អូន​ខ្មែរ​នៅ​កាណាដា(រូបថត៖​ផ្ដល់​ដោយ អេនឌី)

 

អាន៖ តាម អេនឌី ទៅ​លេង​ទឹក​ជ្រោះ​ល្បី​ឈ្មោះ​មួយ​ទៀត​នៅ​កាណាដា

 

អត្ថបទ៖ ទារិកា