សុភ័ក្រ្ត កុសុម៉ា និង អាលីហ្សា ត្រៀមដឹកដៃគ្នាចេញក្រៅ !

6 Videos


នៅក្នុងឆ្នាំ ២០១៦ នេះ សុភ័ក្ត្រ កុសុម៉ា ខកខានក្នុងការចេញទៅសម្តែងនៅក្រៅប្រទេសជាច្រើនលើក ច្រើនសារមកហើយ ដោយសារមានបញ្ហាមួយចំនួន ហើយត្រូវពន្យាពេល ។ ដោយឡែកនៅក្នុងខែតុលាខាងមុខនេះ សុភ័ក្ត្រ កុសុម៉ា ត្រៀមខ្លួនសារជាថ្មីដើម្បីចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី រួមជាមួយ ស្រីស្អាត អាលីហ្សា ។

សុភ័ក្រ្ត កុសុម៉ា និង អាលីហ្សា ត្រៀមដឹកដៃគ្នាចេញក្រៅ !

បើតាមប្រភពពត៌មាន ដែលជិតស្និតជាមួយនាងបានបង្ហើបប្រាប់ថា សុភ័ក្ត្រ កុសុម៉ា និង អាលីហ្សា ទទួលបានទិដ្ឋាការក្នុងការចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី រួចមរាល់ហើយ រងចាំតែពេលវេលាមកដល់ អ្នកទាំងពីរនឹងដឹកដៃគ្នាចេញទៅប្រទេសនេះតែម្តង ។ ក្រៅពី សុភ័ក្ត្រ កុសុម៉ា និង អាលីហ្សា ក៏មានតារាចម្រៀងបីដួងទៀតនឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី រួមគ្នាផងដែរ ។

សុភ័ក្រ្ត កុសុម៉ា និង អាលីហ្សា ត្រៀមដឹកដៃគ្នាចេញក្រៅ !

ចំណែក អាលីហ្សា ក៏ដូច្នេះដែរ តាមពិតនាងត្រូវចេញទៅសម្តែងនៅប្រទេសកាណដា តាំងពីខែសីហាមកម្ល៉េះ តែដោយសារសំភាសន៍ធ្លាក់ ទើបនាងខកខានមិនបានចេញ ហើយថ្មីៗនេះក៏មានអ្នកធានានៅប្រទេសអូស្ត្រាលី ទាក់ទងនាងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីសារជាថ្មី ។

សុភ័ក្រ្ត កុសុម៉ា និង អាលីហ្សា ត្រៀមដឹកដៃគ្នាចេញក្រៅ !

អាលីហ្សា មិនបានបង្ហើបប្រាប់ពីគម្រោងថ្មីនេះទេ ដោយសារតែខ្លាចខកខានដូចពេលមុនទៀត រងចាំថ្ងៃឡើងយន្តហោះ ទើបបានដឹងច្បាស់ ។ តាមគម្រោង សុភ័ក្ត្រ កុសុម៉ា ត្រូវចេញទៅសម្តែងនៅប្រទេស អូស្ត្រាលី តាំងពីដើមឆ្នាំ ២០១៦ មកមេ្ល៉ះ ។ ប៉ុន្តែម្តងជាពីរដងត្រូវបរាជ័យ និង លើកពេលជាច្រើនលើកច្រើនសារសម្រាប់ខែតុលាខាងមុខនេះ សុភ័ក្ត្រ កុសុម៉ា បានត្រៀមខ្លួនជាស្រេចដើម្បីចេញទៅប្រទេសអូស្ត្រាលី ។

សុភ័ក្រ្ត កុសុម៉ា និង អាលីហ្សា ត្រៀមដឹកដៃគ្នាចេញក្រៅ !

ក្រៅពីត្រៀមខ្លួនចេញទៅប្រទេសអូស្ត្រាលី សុភ័ក្ត្រ កុសុម៉ា មានគម្រោងនឹងចេញទៅសម្តែងនៅសហរដ្ឋអាមេរិកផងដែរ ។ ប៉ុន្តែនាងមិនទាន់បង្ហើបប្រាប់ច្បាស់អំពីគម្រោងនេះនៅឡើយទេ ដោយសារពុំទាន់ទទួលបានទិដ្ឋាការពីស្ថានទូត ៕

អាលីណា

សុភ័ក្រ្ត កុសុម៉ា និង អាលីហ្សា ត្រៀមដឹកដៃគ្នាចេញក្រៅ !សុភ័ក្រ្ត កុសុម៉ា និង អាលីហ្សា ត្រៀមដឹកដៃគ្នាចេញក្រៅ !សុភ័ក្រ្ត កុសុម៉ា និង អាលីហ្សា ត្រៀមដឹកដៃគ្នាចេញក្រៅ !សុភ័ក្រ្ត កុសុម៉ា និង អាលីហ្សា ត្រៀមដឹកដៃគ្នាចេញក្រៅ !សុភ័ក្រ្ត កុសុម៉ា និង អាលីហ្សា ត្រៀមដឹកដៃគ្នាចេញក្រៅ !