ទស្សនា Trailer នៃ​រឿង​ “Descendants of the Sun” ដែល​ពោរពេញ​ដោយ​ភាព​តក់​ស្លុត​និង​គ្រោះ​ថ្នាក់​

ទស្សនា Trailer នៃ​រឿង​ “Descendants of the Sun” ដែល​ពោរពេញ​ដោយ​ភាព​តក់​ស្លុត​និង​គ្រោះ​ថ្នាក់​

ទស្សនា Trailer នៃ​រឿង​ “Descendants of the Sun” ដែល​ពោរពេញ​ដោយ​ភាព​តក់​ស្លុត​និង​គ្រោះ​ថ្នាក់​

នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ រឿង​ភាគ​ថ្មី​ប្រចាំ​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍​របស់​ប៉ុស្តិ៍​ KBS2ដែល​មាន​ចំណង​ជើង​ថា​ “,” បាន​ចេញ Trailer ​ហើយ​ដែល​ចាប់​ផ្ដើម​ជាមួយ​នឹង​​ការ​រាយ​ការណ៍​ជា​ច្រើន​​ដែល​ប្រកាស​ថា​ “​ការ​រញ្ជួយ​ដី ៦,៧ វ៉ិចទ័រ​​បាន​កើត​ឡើង”។ Trailer នេះ​បាន​​ចាប់​ផ្ដើម​ដោយ​​មនុស្ស​ដែល​កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​អគារ​ដែល​កំពុង​ដួល​រលំ​ ព្រមទាំង​ស្ថានភាព​ដែល​គួរ​អោយ​រន្ធត់​នៃ​ការ​ជួយ​សង្គ្រោះ​អ្នក​ដែល​កំពុង​មាន​របួស។

Trailer សំខាន់​នេះ​​ចង់​បង្ហាញ​អំពី​បរិយាកាស​ដែល​ខុស​ប្លែក​មួយ​​ពី​ខ្សែ​ភាពយន្ត​កាល​ពី​លើក​មុន​ដែល​មាន​ចំណង​ជើង​ថា​  ដែល​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​របស់ Yoo Shi Jin (Soong Joong Ki) និង Kang Mo Yeon (Song Hye Kyo)Trailer ទាំង​នោះ​​បាន​លើក​ឡើង​ពី​ការ​រំពឹង​ទុក​ពី​គូស្នេហ៍ Song Song។​ ម៉្យាង​ទៀត​ខ្សែ​ភាព​យន្ត​ចង់​បង្ហាញ​ពី​រឿងរ៉ាវ​​មនុស្ស​ដែល​កំពុង​ព្យាយាម​​យក​ឈ្នះ​លើ​ស្ថានភាព​លំបាក ដែល​ជា​កន្លែង​ដែល​​ជីវិត​មនុស្ស​នៅ​ទី​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ពី​ការ​រញ្ជួយ​ដី​ ការ​បាក់​រលំ​អគារ​ជាមួយ។

ទាហាន​ម្នាក់​មាន​ឈ្មោះ​ថា​ Yoo Shi Jin បាន​រៀប​រាប់​ថា​ “​ខ្ញុំ​ជា​ទាហាន​ម្នាក់ ដែល​ជា​ការ​ងារ​មួយ​ដែល​ត្រូវ​តែ​ធ្វើ។ខណៈ​ដែល​គ្រូពេទ្យ Kang Mo Yeon បាន​និយាយ​ថា​ ជីវិត​ពិត​ជា​មាន​តម្លៃ​ គ្មាន​អ្វី​ដែល​ថ្លៃ​ជាង​វា​ទេTrailer នេះ​បាន​បញ្ចប់​ដោយ​ឃ្លា​មួយ​ថា​ “​អញ្ចឹង តើ​អ្នក​កំពុង​តែ​ប្រាប់​ខ្ញុំ​អោយ​ជ្រើស​រើស​ឥឡូវ​នេះ​មែន​ទេ តើ​ថា​គួរ​សង្គ្រោះ​អ្នក​ណា ហើយ​ត្រូវ​សម្លាប់​អ្នក​ណា​?”​ ដែល​បង្ហើរ​ប្រាប់​សារ​សំខាន់​មួយ​ថា​រឿង​នេះ​ចង់​អោយ​យើង​ផ្ដល់​តម្លៃ​ខ្លាំង​ទៅ​លើ​ជីវិត​មនុស្ស។​

ផលិតករ​បាន​ពន្យល់​ប្រាប់​ថា​រឿង​នេះ​​បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​ថា​មនុស្ស​ជាតិ​អាច​ធ្វើ​អោយ​មាន​អភូតហេតុ​កើត​ឡើង​ ទោះ​បី​ជា​កំពុង​តែ​ស្ថិត​ក្នុង​​ភាព​អស់​សង្ឃឹម​ក៏​ដោយ។​​

​​​

ប្រភពៈ ដោយៈ Gemini Fleta

  • ទស្សនា Trailer នៃ​រឿង​ “Descendants of the Sun” ដែល​ពោរពេញ​ដោយ​ភាព​តក់​ស្លុត​និង​គ្រោះ​ថ្នាក់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: