បរិស្ថាន​ចិន​យ៉ាប់​ដល់​ថ្នាក់​ត្រូវ​ប្រើ​​ម៉ាស៊ីន​បាញ់​​សម្អាត​ខ្យល់ ?

បើ​សិន​ជា​អ្នក​មិន​ទាន់​បាន​ឃើញ​ពី​ភាព​ដុន​ដាប​នៃ​បរិស្ថាន​ប្រទេស​ចិន

បើ​ទោះ​បី​ប្រទេស​ចិន​ជា​ប្រទេស​អភិវឌ្ឍន៍​ជឿន​លឿន​​មាន​​សេដ្ឋកិច្ច​​ខ្ពស់​នឹង​កើន​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ​ក៏​ពិត​មែន​ តែ​បើ​យើង​ងាក​ទៅ​មើល​ផល​ប៉ះ​ពាល់​ដែល​​ដល់​​បរិស្ថាន​ធម្មជាតិ​វិញ​នោះ​ ប្រហែល​ជា​អ្នក​នឹង​ស្មាន​មិន​ដល់​ថា​ បរិយាកាស​ចិន​ធ្លាក់​ដុន​ដាប​ដល់​កម្រិត​នេះ​នោះ​ទេ​ ពោល​គឺ​ដល់​ថ្នាក់​ត្រូវ​​ប្រើ​ប្រាស់​ម៉ាស៊ីន​បាញ់​ចំហាយ​ទឹក​ ដើម្បី​ជម្រុះ​ធូលី​កង្វះ​ក្នុង​ខ្យល់ ។

ម៉ាស៊ីន​កម្ចាត់​ផ្សែង​អ័ព្ទ&​ធូលី​នេះ​ជា​ម៉ូដែល​ចុង​ក្រោយ​គេ​ ដែល​មាន​តម្លៃ​ដល់​ទៅ​ ៩៣,០០០ដុល្លារ​ក្នុង​មួយ​ដើម​ វា​អាច​បាច់​ចំហាយ​ទឹក​ទៅ​ក្នុង​ខ្យល់​ដើម្បី​ចាប់​យក​សារធាតុ​កង្វះ​ និង​ ធូលី​បាន​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​របស់​មនុស្ស​​ ជា​ពិសេស​សម្រាប់​ក្រុម​អ្នក​រុក​រក​រ៉ែ​ជា​ដើម​ ។

បើ​ទោះ​បី​វា​អាច​បំបាត់​ធូលី​ដី​និង​អ័ព្ទ​បាន​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​ចំពោះ​សារធាតុ​តូច​ៗ​ដែល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​​ប្រជាជន​ គឺ ម៉ាស៊ីន​នេះ​មិន​មាន​សមត្ថភាព​កម្ចាត់​ទប់​ទល់​នោះ​ទេ​ ដែល​វា​ជា​បញ្ហា​ប្រ​ឈម​រហូត​ដល់​​ ​តែ​យ៉ាង​ណា​មិញ​យ៉ាង​ហោច​ណាស់​ក៏​វា​អាច​ជួយ​កាត់​បន្ថយ​បាន​មួយ​ផ្នែក និង​ជា​សញ្ញាណ​ល្អ​មួយ​សម្រាប់​ការ​ស្រាវ​ជ្រាវ​រក​ឧបករណ៍​ថ្មីៗ​ទៀត​សម្រាប់​កម្ចាត់​សារធាតុ​​ពុល​ផ្សេង​នា​ពេល​ខាង​មុខ​ ។

Chinese cities are buying these $93,000 “mist cannons” to shoot pollution from the sky—but they might not actually work.

Posted by on Friday, December 18, 2015

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • បរិស្ថាន​ចិន​យ៉ាប់​ដល់​ថ្នាក់​ត្រូវ​ប្រើ​​ម៉ាស៊ីន​បាញ់​​សម្អាត​ខ្យល់ ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: