Iniesta ជាប់​ជា​ប្រធាន​ក្រុម​លំដាប់​ទី១​ខណៈ​ Messi ជាប់​លំដាប់​ទី​២​

កីឡាករ​ Andres Iniesta ត្រូវ​បាន​បោះ​ឆ្នោត​ពី​មិត្ត​រួម​ក្រុម​ Barcelona ឲ្យ​ក្លាយ​ជា​ប្រធាន​ក្រុម​ជំនួស​កីឡាករ​ Xavi ដែល​ចាក​ចេញ​ពី​ក្លឹប​កាល​ពី​ខែ​មុន​នេះ​ ។

កាល​ពី​រដូវ​កាល​មុន​កីឡាករ​ Iniesta ក៏​ជា​ប្រធាន​ក្រុម​មួយ​រូប​ដែរ​ដោយ​រូបគេ​នៅ​លំដាប់​ទី​២​ខណៈ​កីឡាករ​ Xavi គឺជា​ប្រធាន​ក្រុម​ទី១​តែ​នៅ​រដូវ​កាល​នេះ​កីឡាករ​ Xavi បាន​ចាកចេញ​ទៅ​កាន់​ក្លឹប​ Al-Sadd នៅ​ក្នុង​ប្រទេស​កាតា​ដូច្នេះ​ក្លឹប​ Barcelona ក៏​ត្រូវ​បោះ​ឆ្នោត​កីឡាករ​៤​រូប​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ដើម្បី​ដឹកនាំ​ក្រុម​ក្នុង​ការ​ប្រកួត​ហើយ​ Ineista ទទួល​បាន​សម្លេង​គាំទ្រ​ច្រើន​ជាង​គេ​ហើយ​រូប​គេ​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​លំដាប់​ទី១ ។

ហើយ​ក្រៅ​ពី​ Iniesta នៅ​មាន​សមាជិក​៣​រូប​ទៀត​ដែល​ត្រូវ​បោះ​ឆ្នោត​ឲ្យ​ជាប់​ពី​ប្រធាន​ក្រុម​ដោយ​ Lionel Messi ជា​ប្រធាន​ក្រុម​នៅ​លំដាប់​ទី២​ បន្ទាប់​គឺ​កីឡាករ​ Sergio Busquet និង​កីឡាករ​ Javier Macherano ដែល​ស្ថិត​នៅ​លំដាប់​៣នឹង​លេខ​៤​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Iniesta ជាប់​ជា​ប្រធាន​ក្រុម​លំដាប់​ទី១​ខណៈ​ Messi ជាប់​លំដាប់​ទី​២​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: