Ibrahimovic ស្វាគមន៍​ Di Maria មក​កាន់​ PSG

ក្លឹប​អ្នក​មាន​នៅ​បារាំង​ Paris Saint Germain សង្ឃឹម​ថា​នឹង​ទិញ​កីឡាករ​ Angel Di Maria ពី​ក្លឹប​ Manchester United បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ បន្ទាប់​ពី​កីឡាករ​រូប​នេះ​មិន​ព្រម​ចូល​រួម​ជាមួយ​សមាជិក​ Man Utd ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ ។

ចំពោះ​ដំណឹង​នេះ​ខ្សែ​ប្រយុទ្ធ​របស់​ PSG កីឡាករ​ Zlatan Ibrahimmovic បាន​និយាយ​ថា​ « ខ្ញុំ​ស្វាគមន៍​បើ​កីឡាករ​ Angel Di Maria មក​កាន់​ក្លឹប​ PSG គាត់​ជា​កីឡាករ​ដ៏​ល្អ​ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​ជួយ​ក្រុម​យើង​ឲ្យ​កាន់​តែ​ប្រសើរ​ » ។

កាល​ពី​ថ្ងៃ​សៅរ៍​កីឡាករ​ Ibrahimovic បាន​បដិសេធ​ដំណឹង​ដែល​ថា​រូប​គេ​នឹង​ចាក​ចេញ​ពី​ក្លឹប​ ហើយ​គាត់​បាន​និយាយ​ថា​ « ខ្ញុំ​គ្មាន​មូល​ត្រូវ​ចាកចេញ​ពី​ PSGទេ​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ទីនេះ​ » ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Ibrahimovic ស្វាគមន៍​ Di Maria មក​កាន់​ PSG已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: