តើ​ទូរស័ព្ទ​ដៃ​ពិត​ជា​មាន​ផល​ប៉ះ​ពាល់​​និង​បង្ក​អោយ​មាន​ជំងឺ​មហារីក​ខួរ​ក្បាល​មែន​ឬ​ទេ?​ ពេល​នេះ​ចម្លើយ​មាន​នៅ​ទី​នេះ

មនុស្សភាគច្រើនយល់ថាការប្រើប្រាស់ទូរស័ព្ទដៃ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់យើង។ជាពិសេសគឺខួរក្បាលដោយសារតែ ការនិយាយទូរស័ព្ទជាប់នឹងត្រចៀក។ប៉ុន្តែតាមរយះការសិក្សានិងស្រាវជ្រាវដែលប្រើប្រាស់រយះពេល២៩ឆ្នាំនិងបានបញ្ចប់ពីពេលថ្មីៗនេះបានរកឃើញនូវអំណះអំណាងថ្មីមួយទៀត។លទ្ធផលដែលពួកគេទទួលបានគឺថា គ្មានទំនាក់ទំនងណាមួយដែលទូរស័ព្ទដៃជាមូលហេតុដែលបង្កអោយមានជំងឺមហារីកខួរក្បាលនោះឡើយ។

ការសិក្សានេះបានតាមដានចំនួនករណីនៃជំងឺមហារីកនេះនៅប្រទេសអូស្ត្រាលីតាំងពីឆ្នាំ១៩៨២ដល់ឆ្នាំ២០១៣។បើទោះជាគេរកឃើញថាចំនួនករណីនៃជំងឺនេះមានការកើនឡើង ជាមួយនឹងអត្រាដែលស្ត្រីកើតជំងឺនេះច្រើនជាងបុរស ប៉ុន្តែទិន្នន័យនេះរួមជាមួយការសិក្សានៅតែមិនបង្ហាញពីទំនាក់ទំនងរវាងទូរស័ព្ទដៃនឹងជំងឺនេះឡើយ។

សរុបមកវាជាដំណឹងល្អមួយដែរដោយសារតែការប្រើប្រាស់ទូរស័ព្ទមិនបានមានផលប៉ះពាល់ដល់យើង ប៉ុន្តែក៏នៅមានជំងឺមួយចំនួនទៀតដែលយើងធ្លាប់ដឹងថាបង្កពីទូរស័ព្ទ។វិធីដ៏ល្អអ្នកគួរតែកាត់បន្ថយការប្រើប្រាស់តាមដែលអាចធ្វើទៅបាន៕

ប្រភព:

ប្រែសម្រួល ៖ Leng Kim

  • តើ​ទូរស័ព្ទ​ដៃ​ពិត​ជា​មាន​ផល​ប៉ះ​ពាល់​​និង​បង្ក​អោយ​មាន​ជំងឺ​មហារីក​ខួរ​ក្បាល​មែន​ឬ​ទេ?​ ពេល​នេះ​ចម្លើយ​មាន​នៅ​ទី​នេះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: