អាហារ​ដែល​ប្រឆាំង​ នឹង ​ជំងឺ​មហារីក​ពោះវៀន

បន្លែ​ផ្លែ​ឈើៈ​ កាក​សរសៃ​របស់​វា​ជា​ផ្នែក​មួយ​ជួយ​ការពារ​ទប់ទល់​ជំងឺ​មហារីក​ពោះវៀន​ បាន​ល្អ​បំផុត​។ ក្នុង​អាហារ​នីមួយ​ៗ គួរ​ទទួល​ទាន​បន្លែ​ ផ្លែឈើ​ ឲ្យ​បាន​ពាក់​កណ្តាល​នៃ​ការ​បរិមាណ​អាហារ​ទាំង​អស់​ ដើម្បី​ជួយ​ជំរុញ​ប្រព័ន្ធ​បន្ទោ​បង់​។ តែ​ប៉ុណ្ណេះ​នឹង​ពុំ​ចាំ​បាច់​ខ្លាច​ ពោះវៀន​ ជា​ប្រភព​ប្រមូល​ផ្តុំ​នៃ​សារធាតុ​ពុល​ឡើយ​។

គ្រឿង​ទេសៈ ជា​ពិសេស​ រមៀត​ សម្បូរ​សារធាតុ​ កាល់ស្យូម​មាន​គុណ​សម្បត្តិ​ក្នុង​ការ​បង្ការ​មហារីក​ ឫ​ប្រសិន​កោសិកា​មហារីក​ កំពុង​រីក​លូតលាស់​ កាល់ស្យូម​ ជួយ​ពន្យារ​ពេល​ធ្វើ​ឲ្យ​មហារីក​លួត​លាស់​យឺត​។

ទឹកដោះគោ​ រួម​ទាំង​ផលិតផល​ផ្សេង​ៗ ធ្វើ​ពី​ទឹកដោះគោៈ សម្បូរ​សារធាតុ​កាល់ស្យូម​ និង​វីតាមីន​ D ជួយ​ប្រឆាំង​ជំងឺ​មហារីក​ក្នុង​ពោះវៀន​។ ប្រសិន​ទទួល​ទាន​ជា​ប្រចាំ នឹង​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ផង​ដែរ៕

ប្រភព៖ទស្សនាវដ្តី