រដូវភ្ជុំបិណ្ឌ! ប្តីស្រវឹងប្រពន្ធក៏ស្រវឹង និយាយមិនត្រូវគ្នា កាប់ចាក់គ្នារបួស ធ្ងន់ទាំង២នាក់

(កំពង់ស្ពឺ)៖ ប្តីប្រពន្ធ២នាក់ ដែលផឹកស្រាស្រវឹងដូចគ្នា បានផ្ទុះជម្លោះពាក្យសំដីជាមួយគ្នា ឈានដល់ការកាប់ចាក់គ្នា របួសបែកក្បាលហូរឈាមទាំង២នាក់។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១៩៖២០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ប្តីឈ្មោះ ម៉ុន ឃីម អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ សុខ គា អាយុ៤៤ឆ្នាំ មានមុខរបរធ្វើស្រែ មានកូន៣នាក់ (ស្រី២នាក់)។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ច និងប្រជាការពារភូមិ បានដឹកជនគ្រោះទាំងពីរនាក់ ទៅព្យាបាលនៅមណ្ឌល សុខភាពស្រុកឱរ៉ាល់៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

កាលពីពេលកន្លងទៅនេះ ក៏មានករណីក្រុមក្មេងស្ទាវពីរក្រុម នៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងនោះបានឲ្យដឹងថា ក្រុមក្មេងស្ទាវពីរក្រុមជិះម៉ូតូ៦ម៉ូតូ ដូចគ្នាបានបើកការប្រយុទ្ធគ្នា បណ្ដាលឲ្យរងរបួសទាំងសងខាង ត្រូវសមត្ថកិច្ចអន្តរាគមន៍ប្របួចបាន៣នាក់ នៅវេលាម៉ោង ១៖៤០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦​ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យទី១ឈ្មោះ ធី ភាព អាយុ១៨ឆ្នាំ មានមុខរបរលាងរថយន្តស្នាក់នៅម្តុំអូឡាំពិក មានស្រុកកំណើតនៅអ្នកលឿង។ ទី២,ឈ្មោះ ជា វណ្ណី ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរលាងរថយន្តស្នាក់នៅ ម្ដុំអូឡាំពិកមានស្រុកកំណើត រស់នៅអ្នកលឿងទី៣ឈ្មោះ ហេងហួត ភេទប្រុស មានមុខរបរលាងរថយន្តមានស្រុកកំណើតនៅជាមួយគ្នា។

សាក្សីជនរងគ្រោះបានឲ្យដឹងថា ក្រុមក្មេងស្ទាវជិះម៉ូតូ៥គ្រឿង មានគ្នាជិត១០នាក់ បានចេញពីក្លឹបមួយកន្លែងនៅម្ដុំអាងទឹកកាណាឌីយ៉ា បានជិះពីលិចទៅកើតគោលបំណងត្រឡប់ទៅផ្ទះ​ ខណ:មកដល់ចំណុចកើតហេតុច្រមុះជ្រូកស្ទឹងមានជ័យ ក៏មានក្រុមស្ទាវមួយក្រុមទៀត ជិះម៉ូតូ៥មួយគ្រឿង មកពីក្រោយពុំដឹងមានរឿងអ្វីបានដកខ្សែក្រវ៉ាត់ ខ្លះយកវ៉ៃទៅលើពួកគេពួកគេ។

ស្រាប់តែភាគីម្ខាងទៀត បានដេញវ៉ៃវិញបណ្ដាលឲ្យរងរបួសខ្លះ ពកក្បាល ខ្លះប៉ោងភ្នែកដូចគ្នាភ្លាមៗនោះ ក៏ត្រូវបានសមត្ថិច្ចឃាត់ខ្លួនបានចំនួន៣នាក់ និងបក្សពួកមួយចំនួនទៀត បើកម៉ូតូគេអស់តែម្ដង។

វត្ថុតាំងដកហូតមានខ្សែក្រវ៉ាត់ និងម៉ូតូសង់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1BC-0114 ជនក្រុមក្មេងស្ទាវទាំងបីនាក់ ត្រូវបានកម្លាំងអន្តរារគមន៍ក្រុងនាំខ្លួន​ ទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យ បណ្ដោះអាសន្ន និងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចំការមន ចាត់ការទៅតាមផ្លួវច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត