ចេះទៅរួច យកចិញ្ចៀនទៅពាក់នឹងប្រដាប់ភេទ លទ្ធផល… (មានវីដេអូ)

ចិន៖ រឿងហេតុប្លែកៗដែលតែងតែកើតឡើងនាពេលបច្ចុប្បន្ននេះ ភាគច្រើនគឺនៅក្នុងប្រទេសចិន ឧទាហរណ៍ជាក់ស្ដែងដូចជា រឿងបុរសម្នាក់នៅខាងក្រោមនេះ ដែលប្រាកដជាធ្វើឲ្យប្រិយមិត្ដ ហួសចិត្ដជាក់ជាមិនខាន។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដ៏កំសត់ ដែលជារស់នៅក្នុងតំបន់ Guangxi នេះ បានជាប់ចិញ្ចៀននៅនឹង ប្រដាប់ភេទរបស់ខ្លួនអស់ពេល ២ថ្ងៃ ដែលធ្វើឲ្យរឿងរ៉ាវរបស់គាត់មួយនេះ មានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុង Weibo។ យោងទៅតាមសារដែលបង្ហោះឡើងបានឲ្យដឹងថា ការជួយសង្គ្រោះបុរសរូបនេះ បានធ្វើឡើងនៅក្នុងមន្ទីរពេទ្យ Liuzhou កាលពីថ្ងៃទី ១៣ កញ្ញា កន្លងទៅនេះ ហើយបើតាមវីដេអូដែលបង្ហោះឡើងដូចគ្នា បានបង្ហាញពី គ្រូពេទ្យ និងអ្នកពន្លត់អគ្គិភ័យ បានប្រើប្រាស់ឧបករណ៍ ដើម្បីកាត់ចិញ្ចៀននោះចេញពីប្រដាប់ភេទរបស់គាត់ យ៉ាងសស្រាក់សស្រាំ។

៩០ នាទីក្រោយមក ចិញ្ចៀននោះក៏ត្រូវបានកាត់ផ្ដាច់ ហើយមូលហេតុដែលបុរសរូបនេះពាក់ចិញ្ចៀននឹង ប្រដាប់ភេទនេះ ក៏មិនត្រូវបានទម្លាយផងដែរ។ ទោះជាយ៉ាងណារឿងរ៉ាវរបស់បុរសនេះ ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម Weibo នាំគ្នាបញ្ចេញមតិយោបល់ថា ខ្ញុំពិតជាចង់ដឹងណាស់ថា គាត់ដាក់ចិញ្ចៀននេះចូលទៅកន្លែងនោះដោយរបៀបណា? ខណៈអ្នកផ្សេងទៀត និយាយបែបលេងសើចថា ពួកអ្នកពន្លត់អគ្គិភ័យពិតជាខ្លាំងមែន អាចជួយបានរឿងគ្រប់យ៉ាង

សូមទស្សនាវីដេអូនៅខាងក្រោម៖

កំណត់ត្រាខ្មែរឡូត៖

ក៏ដូចជា កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានរឿងប្លែកកើតឡើងផងដែរនៅក្នុង ប្រទេសចិន ។

គួររំលឹកថា នារីជាបុគ្គលិកម្នាក់ ត្រូវបានបង្ខំឲ្យស្រាតលក់ពេជ្រ ដែលនៅក្នុងវីដេអូមួយដែលត្រូវបានគេថតពីហេតុការណ៍នេះ បានបង្ហាញពីនារីម្នាក់ កំពុងបិតស្ទីគឃើជ័រ ដែលមានរូបត្បូងពេជ្រ នៅពីលើចុងសុដន់ ដើម្បីជួយលក់គ្រឿងអលង្ការមួយចំនួន។

វីដេអូនេះបានបង្កឲ្យមានកំហឹងពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចិនជាច្រើននាក់ ដោយពួកគេសម្តែងការមិនសប្បាយចិត្ត ចំពោះវិធីដែលស្ត្រីនោះត្រូវគេប្រើឱ្យផ្សព្វផ្សាយលក់គ្រឿងអលង្ការ។

ក្រុមហ៊ុនលក់គ្រឿងអលង្ការនោះមានឈ្មោះថា Chow Luk Fook ដែលជាហាងលក់គ្រឿងអលង្ការដ៏ពេញនិយមនៅក្នុងទីក្រុងហុងកុង និងចិនដីគោក និងមានសាខាជាច្រើនកន្លែងទៀត។

នៅក្នុងខ្សែវីដេអូដែលបានបង្ហោះចូលទៅកាន់គេហទំព័រ ku6 ស្ត្រីរូបនោះត្រូវបានគេមើលឃើញថា នាងបានឈរនៅពីក្រោយបញ្ជរលក់ពេជ្រ ហើយមើលទៅដូចរាងឆ្គងៗ។ ហើយយោងតាមវេបសាយ Apple Daily ឲ្យដឹងថា នេះមិនមែនជាលើកដំបូងទេ ដែលហាងលក់គ្រឿងអលង្ការមួយនេះប្រើវិធីសាស្ត្រផ្សព្វផ្សាយការលក់ប្លែកៗបែបនេះ។

វីដេអូនេះត្រូវបានអ្នកលេង ហ្វេសប៊ុក ជាច្រើននាក់បញ្ចេញកំហឹងដោយបានគិតថា ការធ្វើបែបនេះគឺមិនសមរម្យទាល់តែសោះ។ ដោយមានអ្នកលេងហ្វេសប៊ុក ម្នាក់បាននិយាយ “ម្ចាស់ហាងនេះគួរតែចេះខ្មាសគេខ្លះផង”។ ខណៈអ្នកលេងម្នាក់ទៀតបាននិយាយបែបផ្លែផ្កាថា “ការលក់របស់ហាងនេះបែបមិនសូវដាច់ហើយ បានជាគ្មានលទ្ធភាពទិញឯកសណ្ឋានឲ្យបុគ្គលិកពាក់បែបនេះ”។

គួររំលឹកថា កាលពីបើកសម្ពោហាងលក់គ្រឿងអលង្ការនៅទីក្រុង Shenzhen ក្នុងឆ្នាំ២០១៣ នារីជាបុគ្គលិកលក់ទាំងអស់ត្រូវបានស្រាត និងលាបពណ៌ជាច្រើនលើរាងកាយទាំងមូលទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចេះទៅរួច យកចិញ្ចៀនទៅពាក់នឹងប្រដាប់ភេទ លទ្ធផល... (មានវីដេអូ)

ចេះទៅរួច យកចិញ្ចៀនទៅពាក់នឹងប្រដាប់ភេទ លទ្ធផល... (មានវីដេអូ)