​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ទើប​តែ​ត្រូវ​បាន​ជម្រើស​ជាតិ​ប្រេស៊ីល​កោះ​ហៅ​ដើម្បី​ជំនួស​កន្លែង​ Neymar

ក្នុង​ការ​ប្រកួត​ដែល​ប្រេស៊ីល​ស្មើ​គ្នា​២​ទល់​នឹង​២​ជាមួយ​អ៊ុយរ៉ាហ្គាយ​កាល​ពី​ថ្ងៃ​សៅរ៍​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ជម្រើស​ប្រេស៊ីល​គឺ​កីឡាករ​ Neymar ​ទទួល​បាន​ការ​ពិន័យ​កាត​លឿង​ ( ដែល​នោះ​ជា​កាត​លឿង​ទី​២​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup ) ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​ពិន័យ​មិន​ឲ្យ​ចូល​លេង​១​ប្រកួត​គឺ​ពេល​ជម្រើស​ជាតិ​ប្រេស៊ីល​ប៉ះ​ជាមួយ​ប៉ារ៉ាហ្គាយ​នា​ថ្ងៃ​ទី​៣០​ខែ​មីនា​ខាង​មុខ​ ។

ដូចនេះ​គ្រូ​បង្វឹក​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​គឺ​លោក​ Dunga ត្រូវ​ការ​កោះ​ហៅ​ខ្សែ​ប្រយុទ្ធ​ថ្មី​មួយ​រូប​ដើម្បី​ជំនួស​កន្លែង​របស់​ Neymar បណ្ដោះ​អាសន្ន​ យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​ដែល​ត្រូវ​បាន​កោះ​ហៅ​នោះ​មាន​ឈ្មោះ​ថា​ Gabriel Barbosa ដែល​គេ​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Santos ហើយ​បច្ចុប្បន្ន​គេ​មាន​វ័យ​ទើប​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ​ ។

កីឡាករ​ Gabriel ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ជំនាញ​រក​គ្រាប់​បាល់​ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៣៦​ឲ្យ​ក្លឹប​ Santos ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ​ចំនួន​៤៧​គ្រាប់​ ។ ហើយ​បើ​និយាយ​ជម្រើស​ជាតិ​ឈុត​ធំ​នេះ​ទើប​តែ​ជា​លើក​ដំបូង​របស់​គេ​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ U15 U17 U20 និង​ U23 ហើយ​គេ​តែង​តែ​រក​គ្រាប់​បាល់​បាន​ផង​ដែរ​ ដោយ​ការ​បង្ហាញ​ខ្លួន​ឲ្យ​ U23 ចំនួន​៤​ប្រកួត​គេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ​៦​គ្រាប់​ ។

តោះ​ទស្សនា​សមត្ថភាព​នៃ​ការ​លេង​របស់​គេ​ទាំង​អស់​គ្នា​ ៖

ប្រភព ៖ ប្រែសម្រួល ៖ វិចទ័រ

  • ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ទើប​តែ​ត្រូវ​បាន​ជម្រើស​ជាតិ​ប្រេស៊ីល​កោះ​ហៅ​ដើម្បី​ជំនួស​កន្លែង​ Neymar已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: