ថ្ងៃនេះ និង​ថ្ងៃស្អែក ពុំមាន​ការចុះឈ្មោះ​បោះឆ្នោត​ឡើយ និពន្ធដោយ : ម៉ៅ សុផា       September-30-2016, 9:40 am         263

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថ្ងៃនេះ និង​ថ្ងៃស្អែក ពុំមាន​ការចុះឈ្មោះ​បោះឆ្នោត​ឡើយភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាត​ឲ្យ​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់ ឈប់សម្រាក​រយៈពេល២ថ្ងៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ចាប់ពី​ថ្ងៃទី៣០ ខែកញ្ញា ដល់​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គ.ជ.ប។  

យ៉ាងណាក៏ដោយ គ.ជ.ប នៅតែ​បន្ថែម​ឲ្យ​មានការ​ចុះឈ្មោះ​បោះឆ្នោត​លើស១ថ្ងៃ គឺ​នៅ​ថ្ងៃទី២ ខែតុលា ដែលជា​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ចុងក្រោយ។ បន្ទាប់មក ការចុះឈ្មោះ​បោះឆ្នោត នឹង​ដំណើរ​ទៅជា​ធម្មតា រហូតដល់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១។ ការចុះឈ្មោះ​បោះឆ្នោត​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ម្លេះ។  

ក្នុង​រយៈពេល១ខែ​នេះ ប្រជាពលរដ្ឋ​ជិត៤លាន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត។ ប្រជាពលរដ្ឋ​ជិត៤លាន​នាក់​នេះ ស្មើនឹង​ប្រមាណ៤០ភាគរយ បើ​ប្រៀបធៀប​នឹង​ប្រជាពលរដ្ឋ​ចំនួន ៨លាន ៨សែន​នាក់ ដែលមាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើងទៅ និង​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត។  

តាម​ការ​សម្គាល់​របស់​គ.ជ.ប ចំនួន​ប្រជាពលរដ្ឋ ដែល​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ខាងលើ គឺ​លើសពី​ការ​រំ​ពឹ​ក​ទុក ដែលមាន​ប្រជាពលរដ្ឋ ជាង១សែន​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ជា​រៀងរាល់ថ្ងៃ។    

កាលពីពេលថ្មីៗនេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ.ជ.ប បាន​វាយតម្លៃ​បែប​វិជ្ជមាន​ថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត កំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​ល្អ។ យ៉ាងណាក៏ដោយ គ.ជ.ប ក៏​កំពុង​ជួបប្រទះ​បញ្ហា​មួយចំនួន​ផងដែរ ទាក់ទង​នឹង​ប្ចេ​ក​ទេ​សកំ​ព្យូ​ទ័​រ ក្នុងកំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត។  នេះ ជាការ​បន្ថែម​របស់លោក ស៊ិ​ក ប៊ុន​ហុក ដដែល៕