គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ នឹង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ធ្ងរ

ក្រុងព្រះសីហនុ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ហើយបុរសម្នាក់ទៀតរងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកប៉ះគ្នានៅផ្លូវជាតិលេខ៤ជិតបន្ទាយកងរាជអាវុធហត្ថក្រុងព្រះសីហនុកាលពីព្រលប់ថ្ងៃ២៩កញ្ញា២០១៦នេះ។សមត្ថកិច្ចអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង ម៉ូតូមួយគ្រឿងម៉ាក Honda C-125 ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1E-5388 បើកបរដោយឈ្មោះ មួយ ចាន់ណា ភេទប្រុស អាយុ 27ឆ្នាំ ជាសិស្ស ទីលំនៅ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ មានទិសដៅពីចូលក្រុងព្រះសីហនុ បុកប៉ះនឹងម៉ូតូ មួយគ្រឿងម៉ាក Honda C-125 ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1E-2216 មានទិសដៅស្របគ្នា បើកបរដោយឈ្មោះ ញិល នេន ភេទប្រុស អាយុ 44ឆ្នាំ មុខរបរ សន្តិសុខ ទីលំនៅ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ដូចគ្នាបណ្តាលឲ្យឈ្មោះញិល នេន ស្លាប់និងឈ្មោះមួយ ចាន់ណារងរបួសធ្ងន់៕
គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ នឹង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ធ្ងរ