ប្រជាពលរដ្ឋ​៤៥​នាក់ ពុល​ក្តាមប្រៃ ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុងនោះ​មាន​២៩​នាក់​ពុល​ធ្ងន់ធ្ងរ

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា នេះថា «ប្រជាពលរដ្ឋចំនួន៤៥នាក់ ក្នុងនោះស្រី៣១នាក់មាន អាការៈរាគ ក្អួតចង្អោរ ល្ហិតល្ហៃក្នុងខ្លួន រស់នៅភូមិកំផ្លាក់១៩នាក់ មានស្រី១៧នាក់ ភូមិបន្ទាយ២៤នាក់មាន ស្រី១៧នាក់ និងភូមិស្យាអំពិល២នាក់»។
នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រជាពលរដ្ឋចំនួន៤៥នាក់ រស់នៅភូមិចំនួន៣ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចប្រាប់ថា មានអាការៈមិនស្រួល រហូតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារពុលក្តាមប្រៃ ក្រោយពួកគេហូបរួច ។
ក្រោយទទួលបានព័ត៌មានភ្លាម លោកអភិបាលស្រុកបានចាត់គ្រូពេទ្យស្រុក កម្លាំងនគរបាលដឹកនាំដោយអធិការ ចុះជួយសង្គ្រោះនៅមូលដ្ឋានផ្ទាល់ រីឯអ្នកមានអាការៈធ្ងន់មាន២៩នាក់ ត្រូវបានគ្រូពេទ្យដឹកបញ្ជូនរថយន្តសង្គ្រោះ ទៅព្យាបាលនៅមន្ទីរស្រុក២៦នាក់ និង៣នាក់ទៀត ត្រូវក្រុមគ្រុមគ្រួសារដឹកយកទៅសង្គ្រោះពេទ្យភ្នំពេញ។
ដោយឡែក ជនរងគ្រោះចំនួន១៦នាក់ បានព្យាបាលនៅផ្ទះខ្លួនឯង។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើប្រជាពលរដ្ឋទាំងនេះ ពុលក្តាមប្រៃដោយសារជាតិអ្វីនោះ ដោយរង់ចាំការពិនិត្យ និងធ្វើតេស្តសំណាកទាំងនោះសិន៕

ប្រជាពលរដ្ឋ​៤៥​នាក់ ពុល​ក្តាមប្រៃ ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុងនោះ​មាន​២៩​នាក់​ពុល​ធ្ងន់ធ្ងរ