គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្លាប់​មនុស្ស​៨​នាក់ និង​របួស​២៤​នាក់

(ភ្នំពេញ)៖ យោងតាមគេហទំព័ររបស់ អគ្គស្នងការនគបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើយចំនួន២៤លើក (យប់៧លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៨នាក់ របួសធ្ងន់ចំនួន១៥នាក់ និងរបួសស្រាលចំនួន៩នាក់។
គ្រោះថ្នាក់ទាំង២៤លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៧គ្រឿង រួមមានម៉ូតូចំនួន១៧គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង រថយន្ដធុនធំ២គ្រឿង យានផ្សេងៗចំនួន២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន១លើក បត់គ្រោះថ្នាក់១លើក  ប្រជែង៦លើក ស្រវឹង២លើក មិនប្រកាន់ស្ដាំ២លើក មិនគោរពសិទ្ធិ៣លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចំនួន១៦នាក់។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេស មានចំនួន ២,០៣៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៥៩៥គ្រឿង និងពិន័យសរុបចំនួន ១,៤៤៣គ្រឿង៕

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្លាប់​មនុស្ស​៨​នាក់ និង​របួស​២៤​នាក់