បុរស​ជា​កម្មករសំណង់​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន ព្រោះ​ឮ​ថា​ប្រពន្ធ​លេង​Facebook ទាក់ទង​ប្រុសៗ​ ​

ប៉ៃលិន៖ បុរសជាកម្មករសំណង់ម្នាក់ បានចងកសម្លាប់ខ្លួនព្រោះតែស្តាបលឺពាក្យសម្តីបញ្ចេញបញ្ចូលរបស់មិត្តភ៏ក្រខ្លួន ថាប្រពន្ធរបស់ខ្លួនប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ទាក់ទងប្រុសៗ។ ហេតុការណ៍ដាច់ចិត្តព្រោះ លឺសម្តីបណ្តាលអោយបុរសនោះដាច់ចិត្តទាំងកំរោលរត់ទៅចង ក សម្លាប់ខ្លួននោះបានកើតឡើងកាលវេលាម៉ោង ៤និង២៥នាទីល្ងាច ថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅភូមិ វត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈឿន ពិសី ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរប រកម្មករ សំណង់ រស់នៅភូមិកើតហេតុខាងលើ ចំពោះមូលហេតុដែលនាំអោយជនរងគ្រោះ សម្រេចចិត្តធ្វើអត្តឃាត គឺដោយសារតូចចិត្តពេលផឹកស្រាស្រវឹងឮមិត្តនិយាយលេងថា ប្រពន្ធលេងហ្វេសប៊ុក មានសង្សារឃើញនិយាយគ្នាតាមទូរស័ព្ទញឹកញាប់ បន្ទាប់មកជនរងគ្រោះក៍សុំបងប្អូននិងមិត្តភ័ក្ត្រទៅផ្ទះ ប្រហែលមួយម៉ោង ក្រោយមកស្រាប់តែក្មេងៗដើរបាញ់សត្វក៍ប្រទះឃើញបុរសម្នាក់ចងក នៅក្នុងគម្ពោតព្រៃ ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ប្រហែល ២០០ម៉ែត ក៏នាំគ្នារត់មកប្រាប់ អ្នកផ្ទះជិតនោះ ធ្វើឲ្យភ្ញាក់ផ្អើល។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចរាល់ឃើញថាពិតជាករណីចងកធ្វើអត្ថឃាតពិតប្រាកដមែន ក៍បានប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
បុរស​ជា​កម្មករសំណង់​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន ព្រោះ​ឮ​ថា​ប្រពន្ធ​លេង​Facebook ទាក់ទង​ប្រុសៗ​ ​