ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន ៧​កញ្ចប់ នៅ​ស្រុក​គងពិសី​

កំពង់ស្ពឺ៖ កាលពីម៉ោង ៥និង០៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន ៧កញ្ចប់ នៅចំណុចផ្លូវលំ ក្នុងភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ។
ជនសង្ស័យមានឈ្មោះ ធុច តួ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពុងស្ពឺ។ កម្លាំងនគរបាលដកហូតបានវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមពណ៌សចំនួន ៧កញ្ចប់តូច ។
បច្ចុប្បន្ន កម្លាំងនគរបាលកំពុង កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន ៧​កញ្ចប់ នៅ​ស្រុក​គងពិសី​