ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​២​នាក់​រងរបួស​ធ្ងន់​ស្រាល នៅ​ផ្លូវ​ជាតិ​លេខ​៤ ​

ព្រះសីហនុះ ៖យុវជន២នាក់បានរងរបួសធ្ងន់ស្រាលដោយសារតែរថយន្តមិនស្គាល់ម៉ាក១គ្រឿងបើកបុកហើយរត់គេចបាត់ស្រមោល។
ករណីកើតឡើងនៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៧៩/១៨០ ក្នុងភូមិវាលមាសឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  កាលពី ព្រលប់ថ្ងៃទី ២៩ខែកញ្ញាឆ្នាំ២០១៦នេះ។
សាក្សីបានឲ្យដឹងថា រថយន្តមួយគ្រឿងមិនស្គាល់ម៉ាកទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ បានវ៉ារថយន្តមួយគ្រឿងទៀត រួចក៏ជ្រុលទៅបុកប៉ះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ គ្មានស្លាកលេខ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យ បុរស២នាក់ភាគីខាងម៉ូតូរងរបួស រួមមាន ៖
ទី1/ ឈ្មោះឃឹម វ៉ានខ្មៅ អាយុ២៥ឆ្នាំ អ្នកបើកបរម៉ូតូ មានទីលំនៅភូមិត្រពាំងគាឃុំជើងគោស្រុកព្រៃនប់ រងរបួសស្រាលនិង ទី2 /ឈ្មោះកិល រដ្ឋា អាយុ២៥ ឆ្នាំ មានទីលំនៅដូចគ្នា ជាអ្នករួមដំណើរពីក្រោយ របួសធ្ងន់ ។ បច្ចុប្បន្នអ្នករបួសកំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនវាលរេញ ៕

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​២​នាក់​រងរបួស​ធ្ងន់​ស្រាល នៅ​ផ្លូវ​ជាតិ​លេខ​៤ ​