ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់​នៅ​និង​កន្លែងកើតហេតុ​

បាត់ដំបង៖ កាលពីថ្ងៃទី៣០ ខែ០៩ ឆ្នាំ២០១៦ នៅវេលាម៉ោង១យប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុច បង្គោលលេខ៦៩ ស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហូរ ស្រុករលាប្អៀរ ដែលបង្កឡើងដោយឡានមិនស្គាល់ ម៉ាក ដែលបើកបរពីទិសខាងជើងទៅត្បូង មកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ស្លាកលេខបាត់ដំបង 2Q 8715 បើកបរដោយឈ្មោះវ៉ាន់ កូរិន ភេទប្រុស ឆ្នាំកំណើត១៩៩១ អសយដ្ឋានភូមិតាសី ឃុំតាប៊ុន ស្រុកថ្មគោល ខេត្តបាត់ដំបង  ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់ អ្នកបើកបរម៉ូតូនៅនិងកន្លែងកើតហេតុ រីឯម៉ូតូខូចខាតទាំងស្រុង៕
ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់​នៅ​និង​កន្លែងកើតហេតុ​