មិន​អនុញ្ញាត​ឲ្យ​សាងសង់​រូបសំណាក​លោក​កែម ឡី នៅ​ក​ទីលាន​ប្រជាធិបតេយ្យ

ភ្នំពេញ:
សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សាងសង់​ស្តូប​អនុស្សាវរីយ៍​រូបសំណាក​លោក​កែម ឡី នៅក្នុង​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ជា​លក្ខណ​:​បុគ្គល​ឡើយ ។​

​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានចេញ​លិខិត​មួយ​ជម្រាបជូន​លោក​អ៊ូ ច័ន្ទ​រ័ត្ន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ករណី​ស្នើសុំ​ដាក់​រូបសំណាក​លោក​កែម​ឡី​នៅក្នុង​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​។​

​យោងតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​បាន​ឲ្យ​ដឹងថា ចំពោះ​សំណើ​នេះ រដ្ឋបាល​រាជធានី​ពុំ​អនុញ្ញាត​ជូន​បានឡើយ​ព្រោះថា​ទីលាន​ប្រជាធិបតេយ្យ​បាន​បង្កើតឡើង​ក្នុង​បំណង​សម្រាប់​ជា​កន្លែង​សម្តែង​មតិ​របស់​
​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។​

​រដ្ឋបាល​រាជធានី​យល់ឃើញថា​កន្លងមក​មាន​ប្រជាពលរដ្ឋ​យើង​ជាពិសេស​មន្ត្រីរាជការ​និង​យុ​ទ្ទ​ជន​ជាច្រើន​បាន​ពលិកម្ម​យ៉ាង​ធំធេង​ដើម្បី​បព្វ​ហេតុ​ឯករាជ្យ​ជាតិ​មាតុភូមិ​បូរណភាព​ទឹកដី​និង​អធិបតេយ្យ​ជាតិ​ហើយ​យើង​បាន​លើកតម្កើង​គុណបំណាច់​និង​ស្នាដៃ​របស់​ពួកគាត់​ដោយ​គ្រាន់តែ​កសាង​ស្តូប​អនុស្សាវរីយ៍​រំលឹក​គុណបំណាច់​ជា​និមិត្តរូប​តែប៉ុណ្ណោះ ដោយ​ពុំមាន​ការកសាង​រូបសំណាក​ជា​លក្ខណ​:​បុគ្គល​នោះទេ​។​

  បើតាម​លិខិត​ដដែល​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ការស្នើសុំ​បង្កើត​ស្តូប​រូបសំណាក​លក្ខណ​:​បុគ្គល​ណា​ម្នាក់​តម្កល់​នៅតាម​ទីសាធារណ​:​លុះត្រា​តែមាន​លក្ខណ​:​វិនិច្ឆ័យ​ឲ្យ​បាន​សមស្រប​
​និង​គ្រប់​ជ្រុងជ្រោយ​៕s​/e