តារា​ឆ្នើម​៥​នាក់ ដែល​ធ្លាក់ទម្រង់លេងខ្លាំង រដូវកាលថ្មីនេះ

លីគ​កំពូលៗ​​អឺរ៉ុប​​​រដូវ​កាល​ថ្មី​២០១៦-២០១៧ ​ចាប់​ផ្ដើម​បាន​ជិត​២​ខែ​​ហើយ​ ប៉ុន្តែ​ក្នុង​នោះ​ឃើញ​ថា កីឡាករ​ល្អៗ​​មួយ​ចំនួន​កាល​រដូវ​កាល​មុន​ ​​​អ្នក​ខ្លះ​បាន​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង។ ចង់​ដឹង​មាន​កីឡាករ​ណា​ខ្លះ ​Sabay សូម​បង្ហាញ​ជូន​៥​នាក់​ដូច​​ខាង​ក្រោម​៖

 

១. Riyad Mahrez – Leicester City

 

តារា​ឆ្នើម​៥​នាក់ ដែល​ធ្លាក់ទម្រង់លេងខ្លាំង រដូវកាលថ្មីនេះ

 

កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ រដូវ​កាល​មុន​លេង​បាន​៣៧​ប្រកួត​នៅ​ Premier League ​ស៊ុត​បាន​១៧​គ្រាប់ ជួយ​ឲ្យ​​ក្រុម​ Leicester City លើក​ពាន​ ហើយ​​​កីឡាករ​រូប​នេះ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ (PFA Players’ Player of the Year) ទៀត​ផង​ ប៉ុន្តែ​នៅ​រដូវ​កាល​ថ្មី​នេះ​ ​រូប​គេ​លេង​បាន​៦​ប្រកួត​ ស៊ុត​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ ខណៈ​​ក្រុម​ Leicester ​ចាញ់​​​​៣​ប្រកួត​ហើយ​ និង​ធ្លាក់​ដល់​ចំណាត់​ថ្នាក់​លេខ​១២។

 

២. Paulo Dybala – Juventus

 

តារា​ឆ្នើម​៥​នាក់ ដែល​ធ្លាក់ទម្រង់លេងខ្លាំង រដូវកាលថ្មីនេះ

 

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ ​រដូវ​កាល​មុន​លេង​៣៤​ប្រកួត​នៅ​ Serie A ​​ស៊ុត​បាន​១៩​គ្រាប់​ ជួយ​ Juventus លើក​ពាន។ ប៉ុន្តែ​រដូវ​​កាល​ថ្មី​នេះ​ រូប​គេ​លេង​៤​ប្រកួត​ហើយ​ ពុំ​ទាន់​ស៊ុត​បាន​១​គ្រាប់​នៅ​ឡើយ​ទេ។

 

៣. N’Golo Kante – Chelsea

 

តារា​ឆ្នើម​៥​នាក់ ដែល​ធ្លាក់ទម្រង់លេងខ្លាំង រដូវកាលថ្មីនេះ

 

កីឡាករ​ជម្រើស​ជាតិ​​បារាំង​រូប​នេះ​ ជា​ Key Player ​មួយ​រូប​ដែល​ជួយ​ឲ្យ​ Leicester លើក​ពាន​ Premier League រដូវ​កាល​មុន​ ប៉ុន្តែ​ក្រោយ​ផ្ទេរ​ទៅ​ Chelsea រដូវ​កាល​ថ្មី​នេះ​ ខ្សែ​បម្រើ​ការពារ​រូប​នេះ​ ហាក់​ធ្លាក់​ទម្រង់​លេង​ ខណៈ​​​ Chelsea ​បាន​ចាញ់​ Liverpool និង​ចាញ់​ Arsenal ជា​បន្ត​បន្ទាប់។

 

៤. Wayne Rooney – Manchester United

 

តារា​ឆ្នើម​៥​នាក់ ដែល​ធ្លាក់ទម្រង់លេងខ្លាំង រដូវកាលថ្មីនេះ

 

ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​បិសាច​ក្រហម​រូប​នេះ​ រដូវ​កាល​មុន​លេង​បាន​២៨​ប្រកួត​នៅ​ Premier League ​ស៊ុត​បាន​៨​គ្រាប់។ ប៉ុន្តែ​រដូវ​កាល​ថ្មី​នេះ​ ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ លេង​ពុំ​បាន​ល្អ​ទេ ដោយ​៦​ប្រកួត​ ស៊ុត​បាន​១​គ្រាប់​ ដែល​ធ្វើ​ឲ្យ​អ្នកចាត់ការ​ថ្មី​ Jose Mourinho ដក​តំណែង​ជម្រើស​​ដំបូង​ កាល​ប៉ះ​ Leicester City ​សប្ដាហ៍​មុន​ផង​ដែរ។

 

៥. Cristiano Ronaldo – Real Madrid

 

តារា​ឆ្នើម​៥​នាក់ ដែល​ធ្លាក់ទម្រង់លេងខ្លាំង រដូវកាលថ្មីនេះ

 

Super Star របស់​ក្រុម​ស្ដេច​ស​រូប​នេះ​ រដូវ​កាល​មុន​​លេង​បាន​៣៦​ប្រកួត​នៅ​ La Liga ​និង​ស៊ុត​បាន​​៣៥​គ្រាប់។ ​ប៉ុន្តែ​នៅ​រដូវ​កាល​ថ្មី​នេះ​ ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ​លេង​៣​ប្រកួត​ដំបូង​ ស៊ុត​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ ​ក្រោយ​ត្រឡប់​ពី​របួស​ជង្គង់​​នៅ​ Euro 2016៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ sportskeeda