ខ្សែភាពយន្ត​ដែល​ដឹកនាំ​ដោយ​ទិនហ្វី​មួយ​នេះ​បំបែក​កំណត់​ត្រា​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​ចិន​

ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា​ The Mermaid គឺ​ស្នាដៃ​ដឹកនាំ​ថ្មី​មួយ​របស់​លោក​ Stephen Chow ( ទិនហ្វី​ ) ដែល​ខ្សែ​ភាពយន្ត​នេះ​ទើប​តែ​បាន​ចាក់​បញ្ចាំង​ប្រមាណ​ជា​១​ខែ​ប៉ុណ្ណោះ​ប៉ុន្តែ​ហាក់​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​ក្នុង​ប្រទេស​ចិន​នឹង​ពិភព​លោក​ផង​ដែរ​ ។

ដោយ​នៅ​ក្នុង​ប្រទេស​ចិន​បច្ចុប្បន្ន​ខ្សែ​ភាពយន្ត​នេះ​អាច​រក​ចំណូល​បាន​ប្រមាណ​ជា​៣.២៩​ពាន់​លាន​យ័ន​ ដែល​ធ្វើ​ឲ្យ​ខ្សែ​ភាព​យន្ត​នេះ​ក្លាយ​ជា​ខ្សែ​ភាព​យន្ត​ដែល​អាច​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ប្រទេស​ចិន​គឺ​លើស​កំណត់​ត្រា​របស់​ខ្សែ​ភាពយន្ត​ Master Hunt នឹង​ Fast & Furious 7 ដែល​អាច​រក​ចំណូល​បាន​ប្រមាណ​ជា​២.៤​ពាន់​លាន​យ័ន​ ។

មិន​តែ​ប៉ុណ្ណោះ​ខ្សែ​ភាពយន្ត​ The Mermaid នេះ​ក៏​អាច​ប្រជែង​ក្នុង​ទីផ្សារ​ភាពយន្ត​អន្តរ​ជាតិ​ផង​ដែរ​ដោយ​បច្ចុប្បន្ន​ខ្សែ​ភាព​យន្ត​នេះ​កំពុង​ស្ថិត​ជា​ខ្សែ​ភាពយន្ត​ដែល​អាច​រក​បាន​ចំណូល​ច្រើន​បំផុត​លំដាប់​ទី​២​នៅ​ដើម​ឆ្នាំ​២០១៦​គឺ​រក​បាន​៥២៧​​លាន​ដុល្លារ​អាមេរិក​ ខណៈ​ខ្សែ​ភាព​យន្ត​ដែល​រក​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​បំផុត​នៅ​ដើម​ឆ្នាំ​២០១៦​បច្ចុប្បន្ន​គឺ​ ។

ខាង​ក្រោម​ជា​ Trialer នៃ​ខ្សែ​ភាពយន្ត​ The Mermaid ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែភាពយន្ត​ដែល​ដឹកនាំ​ដោយ​ទិនហ្វី​មួយ​នេះ​បំបែក​កំណត់​ត្រា​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​ចិន​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: