ដឹង​អត់​តើកីឡាករ​អង់គ្លេស​ប៉ុន្មាន​រូប​ធ្លាប់​ឈ្នះ​ពាន​ FIFA Ballon d’Or ?

ពាន FIFA Ballon d’Or គឺជាពានរង្វាន់ដ៏ធំមួយនៅក្នុងវិស័យបាល់ទាត់ ដែលពាននេះសម្រាប់ប្រគល់ដល់កីឡាករដែលធ្វើបានល្អបំផុតប្រចាំឆ្នាំ ពាននេះចាប់ផ្ដើមមានអំឡុងឆ្នាំ១៩៣៦ខណៈមានកីឡាករច្រើនដែលប្រាថ្នាចង់បានវា ។ យ៉ាងណានៅថ្ងៃនេះយើងសូមលើកយកកីឡាកររបស់អង់គ្លេស៤រូបដែលធ្លាប់ឈ្នះពានរង្វាន់ដ៏ធំមួយនេះឲ្យប្រិយមិត្តបានស្គាល់ទាំងអស់គ្នា ៖

1Stanley Matthews

អំឡុងឆ្នាំ១៩៥៦ក្នុងនាមជាកីឡាកររបស់ក្លឹប Balckpool គាត់បានក្លាយជាកីឡាករដែលឈ្នះពាន FIFA Ballon d’Or ដំបូងបំផុតក្នុងពិភពលោក ដោយគាត់ប្រជែងឈ្នះបេក្ខភាព២រូបទៀតដែលសុទ្ធតែជាកីឡាករ Real Madrid គឺ Alfredo Di Stéfano (ESP) , Raymond Kopa (FRA) ។

2Bobby Charlton

ក្នុងនាមជាកីឡាករដ៏អស្ចារ្យមួយរូបរបស់ Man Utd លោក Bobby Charlton បានឈ្នះពាន FIFA Ballon d’Or នៅឆ្នាំ១៩៦៦ ដោយគាត់ប្រជែងឈ្នះកីឡាករ Eusébio (POR) របស់ក្លឹប Benfica និង Franz Beckenbauer (GER) របស់ Bayern Munich ។

3Kevin Keegan

ខ្សែប្រយុទ្ធរបស់ក្លឹប Hamburg រូបនេះធ្លាប់ឈ្នះពាន FIFA Ballon d’Or ចំនួន២លើកគឺឆ្នាំ១៩៧៨និង១៩៧៩ ។ ដោយនៅឆ្នាំ១៩៧៨ Kevin Keegan បានប្រជែងឈ្នះ Hans Krankl (AUT) របស់ Barcelona និង  Rob Rensenbrink (NED) របស់ក្លឹប Anderlecht ។ ដោយឡែកនៅឆ្នាំ១៩៧៩ Kevin Keegan បានប្រជែងឈ្នះ Karl-Heinz Rummenigge ( GER ) របស់ Bayern Munich និង Ruud Krol (NED) របស់ Ajax ។

4Michael Owen

ខ្សែប្រយុទ្ធរបស់ក្លឹប Liverpool ឈ្នះពាន FIFA Ballon d’Or អំឡុងឆ្នាំ២០០១ដោយរូបគេប្រជែងឈ្នះ Raúl (ESP) របស់ Real Madridនិង Oliver Kahn (GER) របស់ Bayern Munich ។

  • ដឹង​អត់​តើកីឡាករ​អង់គ្លេស​ប៉ុន្មាន​រូប​ធ្លាប់​ឈ្នះ​ពាន​ FIFA Ballon d’Or ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: