ថាម៉េច ! Real Madrid ចង់​​លក់​ Benzema ទៅ​​​ឲ្យ​​ Arsenal ?

ក្រុម​កាំ​ភ្លើង​ធំ​ Arsenal បាន​ត្រៀម​ទឹកប្រាក់​ចំនួន​ ១៧.៨ លាន​ផោន​ សំរាប់​ការ​ដេញ​ថ្លៃ​យក​កីឡាករ​ខ្សែប្រយុទ្ធ​ Karim Benzema​ ពី​ក្លឹប​ Real Madrid មក​កាន់​ពហុកីឡដ្ឋាន​ Emirates ក្នុង​ទីក្រុង​ London នៃ​ប្រទេស​អង់​គ្លេស។ ខណៈ​ក្លឹប​យក្ស​ Real Madrid ​ចង់​លក់​កីឡាករ​ជំរើស​ជាតិ​នៃ​ប្រទេស​បារាំង​រូប​​នេះ​ក្នុង​តម្លៃ​ខ្លួន​មួយ​ដែល​គេ​អាច​ទទួល​យក​បាន​។

យោង​តាម​សារព័ត៌មាន​ The Daily Star ក្លឹប​របស់​​​ប្រទេស​អង់គ្លេសចំនួន​​ពីរ​​ទៀត​​ គឺ​ក្លឹប​ Manchester United និង​ ក្លឹប​ ហង្ស​ក្រហម​ Liverpool ក៏​បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​ Benzema ផង​ដែរ ក៏ប៉ុន្តែ​ក្លឹប​កាំ​ភ្លើង​ធំ​ Arsenal បាន​ឈាន​មុខមុន​ និង​ជឿជាក់​​លើ​ការ​ដេញ​ថ្លៃ​យក​កីឡាករ​ខ្សែប្រយុទ្ធ​ជំរើស​ជាតិ​បារាំង​រូប​នេះ​។ យោង​តាម​ភ្នាក់ងារ​របស់​កីឡា​ករ​ Benzema គឺ​លោក​Karim Djaziri ក៏​បាន​ឲ្យ​ដឹង​ដែរ​​ថា​កីឡាករ​ Benzema រំពឹង​ថា​នឹង​ផ្លាស់ប្ដូរ​ទៅ​កាន់​ក្របខ័ណ្ឌ​ Premier League នៅ​រដូវកាល​ក្រោយ។

គួរ​បញ្ជាក់​ផង​ដែរ​​ថា​កាល​ពី​រដូវ​កាល​មុន​ក្នុង​ក្របខ័ណ្ឌ​ La Liga ​កីឡា​ករ​ដែល​មាន​វ័យ​ ២៧​ឆ្នាំ​រូប​នេះ ​បាន​ស៊ុត​បញ្ចូល​ទី​បាន ២៧ គ្រាប់​ឲ្យ​ក្លឹប​យក្ស​ Real Madrid៕
ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖