រថយន្តបុកបន្តកន្ទុយគ្នា​ ទាំងព្រឹក​ខូចរថយន្ត៤គ្រឿង​ តែមិនមានមនុស្សរងគ្រោះ

ពោធិសាត់៖ រថយន្តចំនួន៤គ្រឿងធ្វើចរាចរណ៍ ស្របទិសគ្នាពីកើតទៅលិចលើ កំណាត់ផ្លូវជាតិលេខ ៥ខាងកើតស្នាក់ការគណបក្ស​ ប្រជាជនកម្ពុជា​ហើយបានបុកគូថ​ បន្តកន្ទុយគ្នាចំនួន ៤គ្រឿងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី ៣០​ ខែកញ្ញា​ ឆ្នាំ២០១៦នៅលើកំណាត់ ផ្លូវជាតិលេខ៥បណ្តាលឱ្យរថយន្តទាំង៤គ្រឿង​ រងការខូចខាតយ៉ាងដំណំ​ ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យ មានមនុស្សរងរបួសធ្ងន់ធ្ងរអ្វីឡើយនៅក្នុងហេតុការណ៍ គ្រោះថ្នាកចរាចរណ៍នោះ។

ស្នងការនគរបាលខេត្តពោធិសាត់ លោកឩត្តមសេនីយទោ​ សារុន ចានធី ក្រោយទួលបានព័ត៌មានភ្លាមៗ លោកបានបញ្ជាឱ្យរថយន្តសង្រ្គោះ​ និងមន្ត្រីនគរបាលចរាចរណ៍ខេត្ត ក្រុងចុះមកដលកន្លែងកើតហេតុភ្លាមៗ​ ដើម្បីសម្រួលចរាចរណ៍កំុឱ្យមានការកកស្ទះ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃទី២៨កញ្ញាកន្លងទៅនេះ ក៏មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅខេត្ដបន្ទាយជ័យ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ខណៈដែល​កំពុង​ជិះ​ម៉ូតូ​កាត់​ភ្លៀង​ស្រាប់តែ​​បុក​គ្នា​យ៉ាង​ទំហឹង​ បណ្តាលឱ្យមនុស្ស​ស្លាប់​២​នាក់​ និង​​របួសធ្ងន់​២​នាក់ ​ហើយ​​ត្រូវ​បានដឹកទៅ​សង្គ្រោះ​ដែលហេតុការណ៍នេះ ​កើតឡើង​កាលពី​​វេលា​ម៉ោង​០៧ និង៣០​នាទី​ថ្ងៃ​ទី​២៨ កញ្ញា​ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ភូមិ​ភ្នំ​ធំ​ថ្មី​ ឃុំ​អូរ​ប្រាសាទ ​ស្រុក​មង្គល​បុ​រី​។

​ប្រភពឱ្យ​ដឹងថា​ ​​ជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​ធុន​ហុងដា ​C125​ ​​ពាក់​ស្លាក់​លេខ​ប៉ៃលិន​1A-6821​ ដែល​ជិះ​ក្នុង​ទឹ​ស​ដៅ​ពី​ត្បូង​មក​ជើង ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥​ ​ហើយ​ជន​រង​គ្រោះ​២​នាក់​ទៀត​ បាន​ជិះ​ម៉ូតូ​​គ្មាន​ស្លាកលេខ ជិះ​បញ្ច្រាសទិសគ្នា ​ពី​ជើង​មក​ត្បូង​។ ហើយមេឃ​​​​កំពុង​ធ្លាក់​ភ្លៀងខ្លាំង​ ដោយ​ម៉ូតូ​ទាំង​២​គ្រឿង​មាន​ល្បឿន​លឿន​ លុះ​ដល់​ចំណុច​ផ្លូវ​កោងក៏​បុក​គ្នា​ពេញទំហឹង​លាន់​​ប្រាវតែម្តង ហើយម៉ូតូខូចយ៉ាងដំណំផងដែរ ។

ទោះបីជាយ៉ាងណា គេមិនទាន់អត្តសញ្ញាណ​ជនរងគ្រោះទាំង៤នាក់នៅឡើយទេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្តបុកបន្តកន្ទុយគ្នា​ ទាំងព្រឹក​ខូចរថយន្ត៤គ្រឿង​ តែមិនមានមនុស្សរងគ្រោះ

រថយន្តបុកបន្តកន្ទុយគ្នា​ ទាំងព្រឹក​ខូចរថយន្ត៤គ្រឿង​ តែមិនមានមនុស្សរងគ្រោះ

រថយន្តបុកបន្តកន្ទុយគ្នា​ ទាំងព្រឹក​ខូចរថយន្ត៤គ្រឿង​ តែមិនមានមនុស្សរងគ្រោះ

រថយន្តបុកបន្តកន្ទុយគ្នា​ ទាំងព្រឹក​ខូចរថយន្ត៤គ្រឿង​ តែមិនមានមនុស្សរងគ្រោះ