ពេល​ដែល​ល្អ​បំផុត​សម្រាប់​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​ ពេល​ថ្ងៃ​ត្រង់​ និង​ពេល​ល្ងាច

ការ​បរិភោគ​អាហារ​វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​សុខ​ភាព​របស់​មនុស្ស​ម្នាក់​ៗ បើ​យើង​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​វា​ទេ​ វា​នឹង​ធ្វើ​អោយ​យើង​មាន​ការ​លំបាក​នៅ​ថ្ងៃ​ខាង​មុខ​។

សម្រាប់​អាហារ​ពេល​ព្រឹក​
ចន្លោះ​ពី​ម៉ោង​ ៧ ទៅ ៨ ព្រឹក សូម​កុំ​បរិភោគ​អាហារ​ពេល​ព្រឹក​បន្ទាប់​ពី​ម៉ោង​ ១០​ ព្រឹក​អោយ​សោះ​វា​មិន​ល្អ​សម្រាប់​សុខ​ភាព​ទេ​។ ហើយ​សូម​ចង​ចាំ​ថា​បរិភោគ​អាហារ​ពេល​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក​បាន​រយះ​ពេល​ ៣០​នាទី។
សម្រាប់​អាហារ​ពេល​ថ្ងៃ​ត្រង់​
ចន្លោះ​ពី​ម៉ោង​ ១២​កន្លះ​ ទៅ​ ២ ថ្ងៃ​ត្រង់​ សូម​កុំ​បរិភោគ​អាហារ​ពេល​ថ្ងៃ​ត្រង់​បន្ទាប់​ពី​ម៉ោង​ ៤​ល្ងាច​អោយ​សោះ​វា​មិន​ល្អ​សម្រាប់​សុខ​ភាព​ទេ​និង​ធ្វើ​អោយ​ឈឺ​ក្រពះ​ថែម​ទៀត​ផង​។ហើយ​សូម​ចង​ចាំ​ថា​ចន្លោះ​នៃ​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​និង​ថ្ងៃ​ត្រង់​គឺ​រយះ​ពេល​ ៤​ម៉ោង​។
សម្រាប់​អាហារ​ពេល​ល្ងាច​
ចន្លោះ​ពី​ម៉ោង​ ៧​ទៅ ៩ យប់ សូម​កុំ​បរិភោគ​អាហារ​ពេល​ល្ងាច​បន្ទាប់​ពី​ម៉ោង​ ១០​យប់​អោយ​សោះ​វា​មិន​ល្អ​សម្រាប់​សុខភាព​ទេ​និង​ធ្វើ​អោយ​ឈឺ​ក្រពះ​ថែម​ទៀត​ផង​ម្យ៉ាង​វិញ​ទៀត​វា​អាច​អោយ​អ្នក​ដុះ​ក្បាល​ពោះ​ឬ​លើស​ទម្ងន់​ផង​ដែរ​។ហើយ​សូម​ចង​ចាំ​ថា​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​យ៉ាង​ហោច​ណាស់​អោយ​បាន​មុន​ពេល​ចូល​គេង​រយះ​ពេល​៣​ម៉ោង​។

ពេល​ដែល​ល្អ​បំផុត​សម្រាប់​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​ ពេល​ថ្ងៃ​ត្រង់​ និង​ពេល​ល្ងាច

  • ពេល​ដែល​ល្អ​បំផុត​សម្រាប់​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​ ពេល​ថ្ងៃ​ត្រង់​ និង​ពេល​ល្ងាច已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: