ថាម៉េច​ ! ជើង​ខ្លាំង​ទាំង​៣​នាក់​អាច​នឹង​អវត្តមាន​ទាំង​អស់​ពេល​ប្រកួត​ Super Cup តើ​ Real Madrid អាច​សង្ឃឹម​ឈ្នះ​ទេ​ ?

ការប្រកួតពានរង្វាន់ UEFA Super Cup នឹងធ្វើការប្រកួតនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះដោយជើងឯក UEFA Champion League គឺ Real Madrid ត្រូវប្រកួតជាមួយជើង UEFA Europa League គឺ Sevilla ។ តែយ៉ាងទន្ទឹមនឹងការប្រកួតមកដល់ក្លឹប Real Madrid មានក្ដីព្រួយបារម្ភខ្លាំងព្រោះប្រយុទ្ធទាំងរបស់គឺ Bale , Benzema និង Ronaldo សុទ្ធតែទំនងត្រូវអវត្តមានទាំងអស់ ។

ដោយ Ronaldo , Bale បច្ចុប្បន្នកំពុងនៅសម្រាកលំហែរនៅឡើយខណៈពួកគេនឹងត្រលប់មកកាន់ទីលានហ្វឹកហាត់វិញនៅថ្ងៃទី៥ខែសីហានេះប៉ុន្តែ Zidane ទំនងជាមិនដាក់ពួកគេចូលលេងទេព្រោះការមកដល់គេមុនតែ៤ថ្ងៃប៉ុណ្ណោះនៃការប្រកួតមកដល់ដូចនេះទម្រង់លេងពួកគេក៏មិនទាន់ស៊ីចង្វាក់ជាមួយក្រុមដែរ ជាពិសេសគឺ Ronaldo នៅមិនទាន់ជាសះស្បើយពីរបួសនៅឡើយទេ ។

តែយ៉ាងមួយរូបទៀត Benzema ខ្សែប្រយុទ្ធរូបនេះបានទៅចូលរួមក្នុងការប្រកួតមិត្តភាព Real Madrid ប៉ុន្តែគួរសោកស្ដាយអំឡុងពេលចូលរួមប្រកួតមិត្តភាពគេបែរជារបួសសាច់ដុំភ្លៅទៅវិញ តែយ៉ាងឥឡូវគេអាចចូលហ្វឹកហាត់វិញបណ្ដើរៗហើយដោយសង្ឃឹមថាអាចចូលលេងបាន ។

ខណៈ Zidane បាននិយាយថា « Benzema និងនៅជាមួយពួកយើង ខ្ញុំសង្ឃឹមថាគេអាចចូលលេង Super Cup ។ បច្ចុប្បន្នរបួសគេចាប់ផ្ដើមធូរស្រាលបន្ដិចម្ដង ហើយគេក៏ចាប់ផ្ដើមហ្វឹកហាត់បានខ្លះផងដែរ ។ ដោយឡែក Morata គឺជម្រើសមួយដែលយើងអាចដាក់គេចូលលេងទោះជាអំឡុងប្រកួតមិត្តភាពគេរកគ្រាប់បាល់កដោយតែគេបានបង្ហាញទម្រង់ល្អគួរឲ្យកត់សម្គាល់ » ។

ប្រភព  ៖
ប្រែសម្រួល ៖ វិចទ័រ

  • ថាម៉េច​ ! ជើង​ខ្លាំង​ទាំង​៣​នាក់​អាច​នឹង​អវត្តមាន​ទាំង​អស់​ពេល​ប្រកួត​ Super Cup តើ​ Real Madrid អាច​សង្ឃឹម​ឈ្នះ​ទេ​ ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: