ទីបំផុត​ ទីបេ​មាន​ហាង​Brandអន្តរជាតិ​បើក​ដំណើរ​​ការ​ជា​លើក​ដំបូង​ហើយ​

ទីបេ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ទីកន្លែង​ដ៏​អស្ចារ្យ​តាំង​ពី​បុរាណ​​​មក​ ហើយ​លើស​ពី​នេះ ទីបេ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​របស់​ព្រះ​ពុទ្ធ​ផង​ដែរ​ តែ​ប៉ុន​ហ្នឹង​មិន​គ្រប់​គ្រាន់​សម្រាប់​តំបន់​មួយ​នេះ​ឡើយ​ ។

ថ្មី​ៗ​នេះ​តំបន់​ដ៏​ខ្ពស់​មួយ​នេះ​បាន​បើក​ហាង​អាហារ​ FastFood KFC​នៅ​ក្នុង​ទី​ក្រុង​ Lhasa​ ជា​លើក​ដំបូង​​ខណៈ​ដែល​ប្រទេស​ចិន​បាន​បើក​ KFC ជិត​៥​ពាន់​ហាង​រួច​ទៅ​ហើយ​ ។ ​វា​ពិត​ជា​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​នៅ​តំបន់​នោះ​ព្រោះ​វា​ជា​អាហារ​Brand International ​បែប​អឺរ៉ុប​ទី​១​ដែល​បើក​ក្នុង​តំបន់​របស់​ខ្លួន​ លើស​ពី​នេះ​ហាង​KFCមួយ​នេះ​ត្រូវ​បាន​គេ​សង្ឃឹម​ថា​នឹង​មាន​អ្នក​ចូល​មក​ទទួល​ទាន​ប្រមាណ​ជា​១០០០​នាក់​ក្នុង​១​ថ្ងៃ ​។

ទីបំផុត​ ទីបេ​មាន​ហាង​Brandអន្តរជាតិ​បើក​ដំណើរ​​ការ​ជា​លើក​ដំបូង​ហើយ​

KFC បាន​ចាប់​ផ្ដើម​បើក​លក់​ជា​ផ្លូវ​ការ​ហើយ​ ហើយ​វា​ក៏​ជា​ហាង​Brandអន្តរជាតិ​ដំបូង​គេ​ក្នុង​ប្រទេស​ដ៏​ខ្ពស់​របស់​យើង​, សូម​ស្វាគមន៍​អ្នក​ទាំង​អស់​គ្នា​” នេះ​ជា​ការ​លើក​ឡើង​របស់​ រដ្ឋាភិបាល​ក្រុង​ Lhasa ។

គួរ​បញ្ជាក់​ផង​ដែរ​ ទីបេ​ស្ថិត​នៅ​ជួរ​ភ្នំ​ហិមាល័យ​(HIMALAYAS)ដែល​ជា​តំបន់​មាន​កម្ពស់​ខ្ពស់ ហើយ​​មាន​ភ្នំ​ដែល​ខ្ពស់​ជាង​គេ​ក្នុង​លោក​ ដែល​អ្នក​ទាំងអស់​គ្នា​ប្រាកដ​ជា​បាន​ស្គាល់​រួច​មក​ហើយ​ នោះ​គឺ​ភ្នំ​ Everest ដែល​មាន​កម្ពស់​ ៨៨៤៨ម៉ែត្រ​ ដោយ​សារ​តែ​តំបន់​ខ្ពស់​ៗ​ទាំង​នេះ​ហើយ​ទើប​គេ​ហៅ​ ទីបេ​ថា​ជា​ដំបូល​នៃ​ពិភពលោក​ ។

ទីបំផុត​ ទីបេ​មាន​ហាង​Brandអន្តរជាតិ​បើក​ដំណើរ​​ការ​ជា​លើក​ដំបូង​ហើយ​

ទីបំផុត​ ទីបេ​មាន​ហាង​Brandអន្តរជាតិ​បើក​ដំណើរ​​ការ​ជា​លើក​ដំបូង​ហើយ​


ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ shanghaiis nbcnews

  • ទីបំផុត​ ទីបេ​មាន​ហាង​Brandអន្តរជាតិ​បើក​ដំណើរ​​ការ​ជា​លើក​ដំបូង​ហើយ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: