ប្រាប់​តិច​មើល​តើ​ប្រិយមិត្តគាំទ្រ​ Real Madrid ឬ Barcelona នៅ​យប់​នេះ​ ?

ការ​ប្រកួត​ដែល​ប្រិយ​មិត្ត​ស្នេហា​វិស័យ​កីឡាករ​បាល់​ទាត់​បាន​ទន្ទឹង​រង់​ចាំ​ជា​យូរ​ពេល​នេះ​បាន​មក​ដល់​ហើយ​ដែល​នោះ​ជា​ការ​ប្រកួត​រវាង​ក្លឹប​អធិរាជ​ស​ Real Madrid ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona ។

ដែល​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​យប់​នេះ​វេលា​ម៉ោង​១២​នឹង​១៥​ ( ម៉ោង​នៅ​កម្ពុជា​ ) ខណៈ​ការ​ប្រកួត​នេះ​គឺ​ធ្វើ​ឡើង​នៅ​ទឹក​ដី​ Santiago Bernabeu ដែល​ជា​ពហុ​កីឡាដ្ឋាន​របស់​ក្លឹប​ Real Madrid ។

ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​កីឡាករ​ ៖

ក្នុង​ការ​ប្រកួត​នេះ​ខ្សែ​បម្រើ​ស្លាប​របស់​ក្លឹប​ Real Madrid កីឡាករ​ Gareth Bale ដែល​របួស​កំភួន​ជើង​ហើយ​ត្រូវ​សម្រាក​មួយ​រយៈ​មក​នេះ​ទំនង​ជា​អាច​លេង​បាន​នៅ​យប់​នេះ​ ខណៈ​កីឡាករ​ Sergio Ramos ដែល​មាន​បញ្ហា​របួស​ស្មា​ក៏​អាច​ចូល​លេង​បាន​វិញ​ដូច​គ្នា ។

កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​របស់​ Real Madrid នៅ​យប់​នេះ​មាន​ ៖ Keylor Navas , Danilo , Ramos , Varane , Marcelo , Tony Kroos , Isco , Luka Modric , Jame Rodrique , Gareth Bale , Cristiano Ronaldo

​ដោយ​ឡែក​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លឹប​ Barcelona កីឡាករ​ Lionel Messi ដែល​សម្រាក​ជិត​២​ខែ​មក​នេះ​ដោយ​សារ​តែ​បញ្ហា​របួស​សង្ឃឹម​អាច​ចូល​លេង​បាន​តែ​ប្រហែល​ជា​អង្គុយ​នៅ​កៅអី​បម្រុង​ប៉ុណ្ណោះ​ ។

កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​របស់​ក្លឹប​ Barcelona នៅ​យប់​នេះ​មាន​ ៖ Bravo , Alves , Pique , Mathieu , Judi Alba , Roberto , Busquet , Iniesta , Munir , Suarez , Neymar

ប្រវត្តិ​នៃ​ការ​ជួប​គ្នា​របស់​ក្លឹប​ទាំង​ពីរ​ ៖

ក្លឹប​ទាំង​២​ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា​ចំនួន​២២៩​ប្រកួត​ដោយ​ក្នុង​នោះ​ Real Madrid បាន​យក​ឈ្នះ​ចំនួន​៩២​ប្រកួត​ ខណៈ​ Barcelona បាន​យក​ឈ្នះ​ចំនួន​៨៩​ប្រកួត​ ហើយ​ក្លឹប​ទាំង​២​ស្មើ​គ្នា​ចំនួន​៤៨​ប្រកួត​ ។

គួរ​រំលឹក​ថា​កាល​ពី​ប៉ះ​គ្នា​ចំនួន​២​ប្រកួត​កាល​ពី​រដូវ​កាល​មុន​ក្លឹប​ទាំង​ពីរ​ឈ្នះ​ម្នាក់​មួយ​ប្រកួត​ ដោយពេល​ Real Madrid ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​៣​ទល់​នឹង​១​លើ​ Barcelona ខណៈ​ពេល​ Barcelona ធ្វើ​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​២​ទល់​នឹង​១​លើ​ក្លឹប​ Real Madrid វិញ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ប្រាប់​តិច​មើល​តើ​ប្រិយមិត្តគាំទ្រ​ Real Madrid ឬ Barcelona នៅ​យប់​នេះ​ ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: