ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ ! ស្ថិតិ​ការ​ទទួល​បាន​កាត​របស់​ Neymar គឺ​ប្រហាក់​ប្រហែល​នឹង​ Pepe ក្នុង​នោះ​កាត​ក្រហម​ស្មើ​គ្នា​តែ​ម្ដង​

ប្រិយមិត្តធ្លាប់ដឹងហើយថាខ្សែការពារសញ្ជាតិព័រទុយហ្គាល់របស់ក្លឹប Real Madrid គឺកីឡាករ Pepe អាចត្រូវបានរាប់ថាជាកីឡាករដែលលេងកាចមួយរូបហើយគេក៏តែងតែទទួលបានការពិន័យកាតច្រើនផងដែរ ។

តែយ៉ាងណាថ្មីនេះ Pepe បាននិយាយ ។ ទន្ទឹមនឹងរឿងនេះគេហទំព័រ Bleacher Report UK បានបង្ហាញពីស្ថិតិមួយដែលធ្វើមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ។

ដោយក្នុងស្ថិតិនោះគឺកីឡាករ Neymar ទទួលបានលឿងសរុបដល់ទៅចំនួន១០១កាត ខណៈទទួលបានកាតក្រហមចំនួន៦កាត ដែលស្ថិតិនេះគិតត្រឹមឆ្នាំ២០០៩មកដល់ពេលនេះ។ ខណៈកីឡាករ Pepe ឯណោះវិញគឺទទួលបានលឿងចំនួន១០៣កាត នឹងកាតក្រហមចំនួន៦កាត ប៉ុន្តែស្ថិតិគឺរាប់តាំងឆ្នាំ២០០៤មកម៉្លេះ ។

ដូចនេះយើងឃើញថា Neymar ចំណាយពេលតិចជាងតែទទួលបានការពិន័យកាតស្ទើរតែស្មើនឹង Pepe តាមរយៈស្ថិតិនេះយើងអាចសន្និដ្ឋាន Neymar ជាកីឡាករដែលទទួលបានការពិន័យកាតញឹកញាប់ជាង Pepe ទៅទៀត ។ សូមបញ្ជាក់ថាកាតនេះគិតទាំងពេលលេងនៅជម្រើសជាតិនឹងនៅក្លឹប ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ ! ស្ថិតិ​ការ​ទទួល​បាន​កាត​របស់​ Neymar គឺ​ប្រហាក់​ប្រហែល​នឹង​ Pepe ក្នុង​នោះ​កាត​ក្រហម​ស្មើ​គ្នា​តែ​ម្ដង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: