“រើសប្រពន្ធគ្រប់ខេត្ត” រើសតាំងពី​ឆ្នាំ​១៩៧៤ រហូត​២០១៦ហើយ នៅតែរកមិនទាន់បាន

បទចម្រៀង​ “រើសប្រពន្ធគ្រប់ខេត្ត” ដែលជាការ​រួម​សំនៀងគ្នា រវាងអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត និងលោក មាស សាម៉ន បាន​ក្លាយជា​ចំណាប់​អារម្មណ៍របស់​មិត្ត​យុវវ័យសារជាថ្មី បន្ទាប់​ពី​មាន​ការ​លើក​យក​មកច្រៀង​ឡើង​វិញ​ដោយ​សិល្បៈករ​ ជំនាន់ថ្មីនេះ។

វីដេអូ ដែលសម្ដែង និង​បង្ហើរសំនៀងដ៏ពិរោះនិង​ក្រមិចក្រមើម ដោយ​ បងប្រុស ស៊ីន ច័ន្ទជេដ្ឋា និង​ នាយ​ស្ទាំង អមដោយ​តន្ត្រីករ ប្រគុំ​ភ្លេង យ៉ាងស៊ីចង្វាក់គ្នា បាន​ទទួល​ការ​គាំទ្រ​យ៉ាងច្រើនលើសលប់ ពី​អ្នកទស្សនា លើសពីនេះ​ វីដេអូ​នោះ​ត្រូវបាន​ចែករំលែកជាបន្ដបន្ទាប់ នាំ​ឲ្យ​ប្រជាប្រិយកាន់​តែ​រី​ក​សុះ​សាយ។

“រើសប្រពន្ធ​គ្រប់ខេត្ត” បរិយាយពី​ ការពិភាក្សារវាងក្លើ​សម្លាញ់​​ពីរនាក់ អំពី​ដំណើរ​ស្វះស្វែង​រកប្រពន្ធ​នៅទូទាំងប្រទេសកម្ពុជា។ ចម្រៀងដើម ប្រហែល​ជា​ត្រូវបាន​ថតតាំងពី​ឆ្នាំ ១៩៧៤ ដោយផលិតកម្ម វត្តភ្នំ និង​ត្រូវបាន​និពន្ធ​ដោយកវី វ៉ោយ ហូរ៖

តោះ! ខេមបូមេកសូមនាំ​អារម្មណ៍​ប្រិយមិត្តទៅ​ស្រមៃ និង​ស្ដាប់ ពី​ដំណើរ “រើសប្រពន្ធគ្រប់ខេត្ត” នៅ​ឆ្នាំ ១៩៧៤ និង​នៅឆ្នាំ​២០១៦ នេះ​ តើ​មាន​លក្ខណៈទាក់ទាញយ៉ាងណា៖

ទស្សនា​បទ​ចម្រៀង បងប្រុស ស៊ីន ច័ន្ទជេដ្ឋា និង​ នាយ​ស្ទាំង

ស្តាប់កំលោះៗ ពិភាក្សាគ្នារឿងពិបាករកប្រពន្ធ ។ បទ៖ រើសប្រពន្ធគ្រប់ខេត្តសំនៀងដើម ៖ សុីន សុីសាមុត និង មាស សាម៉ន

Posted by on Wednesday, February 17, 2016

សម្រាប់​អ្នក​ដែល​មិន​អាច​ទស្សនា​វីដេអូ​ខាង​លើ​បាន​

ដោយ៖ NEA
ប្រភព៖ Youtube, Orm Udom | Facebook:

  • “រើសប្រពន្ធគ្រប់ខេត្ត” រើសតាំងពី​ឆ្នាំ​១៩៧៤ រហូត​២០១៦ហើយ នៅតែរកមិនទាន់បាន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: