សម្ដី​របស់​ Ronaldo ប៉ុន្មាន​ម៉ាត់​ប្រហែល​ជា​ធ្វើ​ឲ្យ​ Pique អន់​ចង់​ហើយ​មើល​ទៅ​

ប្រិយមិត្តបានដឹងហើយមួយរយៈមុននៅពេលដែលក្លឹប Barcelona អបអរការឈ្នះពានកីឡាករ ។ តែយ៉ាងណាថ្មីនេះ Ronaldo បាននិយាយពាក្យប៉ុន្មានម៉ាត់ឆ្លើយតបទៅនឹង Pique វិញផងដែរ ដែលស្ដាប់ហើយប្រហែលជា Pique អន់ចង់ក្នុងការឌឺដងហើយមើលទៅ ។

ដោយ Ronaldo បាននិយាយ « សូម្បីតែនៅពេលពួកគេអបអរការឈ្នះពានពួកគេនៅតែនឹកឃើញ Cristiano ដែរ ដូចនេះល្អឬមិនល្អដែលពួកមានការចងចាំអំពីខ្ញុំ ជាការពិតសម្រាប់ខ្ញុំគ្មានបញ្ហាផ្ទាល់ខ្លួនអ្វីជាមួយនឹង Pique នោះទេ » ។

Ronaldo បន្តថា « បច្ចុប្បន្នយើងកំពុងផ្ដោតលើការប្រកួត Champion League ។ ហើយខ្ញុំគិតថាការបើយើងឈ្នះវាគឺមានន័យជាង Barcelona ដែលឈ្នះពាន២នោះទៅទៀត ។ ហើយខ្ញុំគិតថាបំណងប្រាថ្នាដែលឈ្នះពាន Champion Leaague នឹងក្លាយជាការពិត នេះជាការនិយាយចេញចិត្តរបស់ខ្ញុំ » ។

សូមបញ្ជាក់ថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champion League រវាង Real Madrid និង AT Madrid គឺនៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនៅវេលាម៉ោង ១នឹង៤៥នាទីរំលងអាធ្រាត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • សម្ដី​របស់​ Ronaldo ប៉ុន្មាន​ម៉ាត់​ប្រហែល​ជា​ធ្វើ​ឲ្យ​ Pique អន់​ចង់​ហើយ​មើល​ទៅ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: