បែក​ធ្លាយ៖ Kai និង Krystal មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា

បើ​តាម​ព័ត៌មាន​​​របស់​ Dispatch បាន​រាយ​ការណ៍​ថា​Kai ដែល​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​បុរស​ Exo មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​ Krystal ដែល​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​នារី f(x)។​ អ្នក​ទាំង​ពីរ​គឺ​ជា​មិត្ត​​រួម​ផលិត​កម្ម​តែ​មួយ​គឺ​ផលិតកម្ម​ SM Entertainment។ ជាមួយ​គ្នា​នេះ​ដែរ​ពួកគេ​បាន​កើត​ក្នុង​ឆ្នាំ​តែ​មួយ​គឺ​ឆ្នាំ​១៩៩៤ ហើយ​បាន​ស្គាល់​គ្នា​អស់​រយៈពេល​ជិត​១០​ឆ្នាំ​រាប់​ពីរ​ឆ្នាំ​២០០៧​មក។ ពួកគេ​បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​នៅ​រដូវ​ផ្ការីក។

Dispatch បាន​ទទួល​ដំណឹង​ថា​ពួកគេ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​នៅ​ខែ​កុម្ភៈ។ កាល​នោះ​ដែរ​ Kai នៅ​ប្រទេស​កូរ៉េ​​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ បន្ទាប់​ពី​ត្រលប់​មក​ពី​សហរដ្ឋ​អាមេរិក​វិញ។​ ក្រោយ​មក​ គាត់​វិល​ត្រលប់​ទៅ​​វិញ​នៅ​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ។ លុះ​បន្ទាប់​មក​ពួកគេ​បាន​ជួប​គ្នា​នៅ​ភោជនីយដ្ឋាន​មួយ​​ក្នុង​​Gangbuk ​នៃ​ប្រទេស​កូរ៉េ​​ដែល​ជា​ហាង​មួយ​ដែល​ Krystal ចូលចិត្ត។

ប្រភព​ដដែល​នា​បាន​បន្ត​ទៀត​ថា​ ការ​ជួប​នៃ​វេលា​នោះ​ហើយ​ដែល​បណ្ដាល​អោយ​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា។​ ក្រោយ​មក​ទៀត​ នៅ​ថ្ងៃ​​ទី​១​ខែ​មិនា​ ពួកគេ​បាន​ជួប​គ្នា​ម្ដង​ទៀត​បន្ទាប់​ពីKai ត្រលប់​មក​ពី​ទី​ក្រុង​ចាកាតា ប្រទេស​ឥណ្ឌូនេស៊ី​ ស្រប​ពេល​ដែល​ Krystal ត្រលប់​មក​ពី​ទី​ក្រុង​ណាហ្គូយ៉ា ប្រទេស​ ជប៉ុន​វិញ។​ អ្នក​ទាំង​ពីរ​​មាន​ភាព​ស្រដៀង​គ្នា ដូច​ជា​រូប​សម្បត្តិ​ស្រស់​ស្អាត ចូលចិត្ត​តន្ត្រី ក៏​ដូច​ជា​ចូល​ចិត្ត​អ្វី​ដែល​ទាន់​សម័យ។​ ម៉្លោះ​ហើយ​ វា​គ្មាន​អ្វី​ទាស់​ឡើយ​បើ​សិន​ពួកគេ​ក្លាយ​ជា​គូស្នេហ៍​មែន​នោះ។

ប្រភព ៖
ប្រែសម្រួល ៖ Gemini Fleta ​​​​

  • បែក​ធ្លាយ៖ Kai និង Krystal មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: