MG GT 2015 អាច​នឹង​មាន​វត្តមាន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ឆាប់ៗនេះ

MG GT 2015 គឺ​ជា​រថយន្ត​ដ៏​ប្រណិត​ដែល​ផលិត​ដោយ​​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​អន្តរជាតិ​របស់​អង់គ្លេស​ MG ដែល​ម៉ូដែល​នេះ​គឺ​ជា​ម៉ូដែល​សម្រាប់​ទីផ្សារ​អន្តរជាតិ។

ការ​រចនា​រូប​រាង របស់ GT ពិត​ជា​គួរ​ឲ្យ​ទាក់​ទាញ​ ទាំង​តួ​ខ្លួន ផ្នែក​ខាង​មុខ ខាង​ក្រោយ​ និង​ខាង​ក្នុង។ វា​មិន​ត្រឹម​តែ​ស្រស់​ស្អាត​ប៉ុណ្ណោះ​តែ​ ថែម​ទាំង​ទំនើប​ផង​ដែរ ដែរ​ធ្វើ​រថយន្ត​មួយ​នេះ​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

សម្រាប់​ទីផ្សារ​កម្ពុជា​ MG GT 2015 អាច​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ ដោយ​យោង​ទៅ​តាម​​ ទំព័រ​ Facebookផ្លូវ​ការ​របស់​ MG Cambodia ដែល​ជា​អ្នក​នាំ​ចូល​ផ្ដាច់​មុខ​នូវ​រថយន្ត MG។ MG Cambodia ​បាន​ធ្វើ​ការ​ស្ទាប​ស្ទង់​មតិ​ អតិថិជន​ជាមួយ​នឹង​​សំនួរ ” យើង​ខ្ញុំ​គួរ​នាំចូល ឬ​ទេ​ចំពោះ​រថយន្ត MG GT 2015 ? សូម​ជួយ​ប្រាប់​យើង​ខ្ញុំ​តាម​រយៈ​ការ Comment ផង ។ សូម​អរគុណ ! “​ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា MG Cambodia មាន​គម្រោង​នឹង​នាំ​ចូល​នូវ​រថយន្ត MG GT ដ៏​ប្រណិត​នេះ មក​​កាន់​ទីផ្សារ​កម្ពុជា៕

រូបភាព​ទាំងស្រុង​ពី Facebook Page របស់ MG Cambodia

ប្រភព​រូបភាព ៖ MG & MG Cambodia
អត្ថបទដោយ ៖ Mr Dee

  • MG GT 2015 អាច​នឹង​មាន​វត្តមាន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ឆាប់ៗនេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: