៦ គន្លឹះ ជួយបន្ធូរអាការពុលអាហារ

6 Videos


បញ្ហាពុលអាហារច្រើនបណ្តាលមកពីអាហារដែលមិនល្អ ហើយបើអ្នកកើតមានបញ្ហានេះអ្នកអាចស្វែងរកវិធីព្យាបាលដោយខ្លួនឯង ឬ ទៅទិញថ្នាំលេបក៏បាន ។

អាការៈពុលអាហារមានដូចជា ក្អួត ធីងធោង ចុកពោះ និង រាគ ។ ករណីចពុលអាហារខ្លះអាចបាត់ទៅវិញដោយឯកឯងនៅប៉ុន្នានថ្ងៃក្រោយ ។ ប៉ុន្តែចំពោះកុមារ ស្ត្រីមានផ្ទៃពោះ និង មនុស្សចាស់ គឺជាក្តីកង្វល់ធំ ប្រសិនបើពួកគេមានបញ្ហាពុលអាហារ ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយអ្នកឱ្យធូរស្បើយពីបញ្ហារាគ ៖

  • ពិសារទឹកឱ្យបានច្រើន អាចជាទឹកតែ ឬ ទឹកក្រូចក៏បាន ដើម្បីកាត់បន្ថយបញ្ហាខ្វះជាតិទឹក
  • កុំពិសារគ្រឿងស្រវឹង ទឹកដោះគោ និង កាហ្វេ ព្រោះកាន់តែធ្វើឱ្យអាការៈធ្ងន់ធ្ងរ
  • ពិសារអាហារឱ្យបានគ្រប់គ្រាន់ ដូចជា ចេក និង នំផ្សេងៗជាដើម ។
  • ចៀសវាងអាហារហឹរ អាហារក្រៀម អាហារមានជាតិខ្លាញ់ និង ផ្អែមច្រើនពេក
  • ពិសារអាហារមានសារធាតុថ្នាំ ដូចជា ម្រះព្រៅ រមៀត ស្លឹកគ្រៃ និង ខ្ញីជាដើម ព្រោះសារធាតុ ទាំងនេះអាចជួយសម្លាប់មេរោគបាក់តេរីក្នុងពោះវៀនបាន ។
  • សម្រាកឱ្យបានច្រើនតាមតែអាចធ្វើបាន ព្រោះអាការៈពុលអាហារអាចធ្វើឱ្យអ្នកអស់កម្លាំងខ្លាំង ។

ទោះជាបើអ្នកអនុវត្តតាមវិធីខាងលើនេះ ហើយនៅតែមិនបានធូរស្រាលក្នុងរយៈពេលពី ២ ទៅ ៣ ថ្ងៃនោះ អ្នកគួរទៅរកគ្រូពេទ្យហើយ ៕

សុផល