Celtic ផ្តល់ការរន្ធត់ដល់ Man City ខណៈ Atletico ផ្តួល Bayern

ខ្សែបម្រើប្រយុទ្ធ Raheem Sterling បានស៊ុតបាល់បញ្ចូលទីជិតបញ្ចប់តង់ទាំងពីរលើក ខណៈដែលក្រុម Manchester City ត្រូវធ្វើការវាយបកដើម្បីតាមស្មើក្នុងលទ្ធផល ៣-៣ ជាមួយនឹងក្រុម Celtic ក្នុងការប្រកួតដ៏រំភើបមួយក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ខណៈដែល Atletico Madrid បានផ្តល់ការខកចិត្តដល់ក្រុម Bayern Munich ម្តងទៀត។

38E391C300000578-0-image-a-16_1475089759664

ស្របពេលការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះរបស់ក្រុម Man City នៅរដូវកាលនេះ បានបញ្ចប់នៅទីក្រុង Glasgow ក្រុម Arsenal ដែលជាគូប្រជែងក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេ បានកត់ត្រាជ័យជម្នះដោយងាយក្នុងលទ្ធផល ២-០ នៅពេលប្រកួតជាមួយនឹងក្រុម Basel។

Atletico បានទម្លាក់ក្រុម Bayern ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន និងបានកត់ត្រាជ័យជម្នះ ១-០ ម្តងទៀតនៅកីឡដ្ឋាន Vicente Calderon ស្របពេលក្រមអេស្ប៉ាញមួយផ្សេងទៀតគឺ Barcelona ក៏បានផ្តួលក្រុមអាល្លឺម៉ង់ Borussia Moenchengladbach ២-០ ផងដែរ។

ការប្រកួតពូល C នៅឯកីឡដ្ឋាន Celtic Park ត្រូវបានរំពឹងទុកថា គឺជាការប្រកួតដ៏ងាយស្រួលសម្រាប់ក្រុម Man City ដែលសម្លឹងរកការតាមស្មើកំណត់ត្រារបស់ក្រុម Tottenham Hotspur នៃការឈ្នះ១១លើកជាប់ៗគ្នា។

ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមរបស់លោក Pep Guardiola បានធ្វើឲ្យពួកគេជួបការរន្ធត់ដោយត្រូវធ្វើការវាយបកដើម្បីតាមស្មើចំនួន៣លើក និងដើម្បីទទួលបាន១ពិន្ទុនៅលើទឹកដីរបសស្កុតឡេន។ លោក Guardiola បានឲ្យដឹងថា៖ «ខ្ញុំមិនបានដឹងថា ពួកគេបានបង្កើតឱកាសច្រើនប៉ុណ្ណាឡើយ ក្រោយពីគ្រាប់បាល់ទី៣។ យើងគួរតែឈ្នះការប្រកួតនេះ»៕

លទ្ធផលនៃការប្រកួតគូផ្សេងទៀត

ប្រភពព័ត៌មាន៖ Channel News Asia

The post Celtic ផ្តល់ការរន្ធត់ដល់ Man City ខណៈ Atletico ផ្តួល Bayern appeared first on CamboSport.

  • Celtic ផ្តល់ការរន្ធត់ដល់ Man City ខណៈ Atletico ផ្តួល Bayern已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា