David Beckham ចូល​ចិត្ត​ការ​លេង​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ​

អតីតតារាឆ្នើមជម្រើសជាតិអង់គ្លេសគឺ David Beckham បានប្រាប់ថាគាត់ចូលចិត្តការលេងរបស់ខ្សែបម្រើរបស់ក្លឹប Tottenham Hortspur គឺកីឡាករ Dele Alli ហើយសង្ឃឹមថាគេនឹងធ្វើបានល្អនៅជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ Euro 2016 ក្នុងប្រទេសបារាំង ។

ដោយ Beckham បាននិយាយថា « ខ្ញុំចូលចិត្ត Alli ព្រោះគេលេងដោយមិនតក់ស្លុត ។ គេនៅក្មេងគេមានទំនុកចិត្តក្នុងការបង្ហាញអ្វីដែលគេមាននៅទីលានបាល់ទាត់ដោយគ្មានភាពភ័យខ្លាច » ។

Beckham បន្តថា « គ្រប់អ្នកគាំទ្រទាំងអស់ ទាំងអ្នកគាំទ្រអង់គ្លេស ទាំងអ្នកគាំទ្រក្រុម Tottenham Hosrtspur សុទ្ធតែសង្ឃឹមថាគេអាចធ្វើបានល្អ ហើយនឹងក្លាយជាកីឡាករលេចធ្លោមួយរូបនៅក្នុងព្រឹត្តិការណ៍ Euro 2016 នេះ » ។

សូមបញ្ជាក់ថាកីឡាករ Alli បច្ចុប្បន្នមានវ័យ២០ឆ្នាំប៉ុណ្ណោះ ហើយគេទើបតែឡើងមកលេងនៅឈុតធំជាមួយ Spur នៅរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែគេបានបង្ហាញភាពលេចធ្លោរបស់ខ្លួនជាខ្លាំង ហើយក្នុងការបង្ហាញខ្លួន៤៦ប្រកួតឲ្យ Spur គេបានស៊ុតបញ្ចូលទីចំនួន១០គ្រាប់ ។

សូមទស្សនាការលេងរបស់គេទាំងអស់គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • David Beckham ចូល​ចិត្ត​ការ​លេង​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: