ប្រជាពលរដ្ឋ៤៥នាក់ ពុលក្តាមប្រៃនៅស្រុកស្រីសន្ធរ ត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមាន ២៩នាក់ពុលធ្ងន់ធ្ងរ

(កំពង់ចាម)៖ ប្រជាពលរដ្ឋចំនួន៤៥នាក់ រស់នៅភូមិចំនួន៣ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចប្រាប់ថា មានអាការៈមិនស្រួល រហូតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារពុលក្តាមប្រៃ ក្រោយពួកគេហូបរួច នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់នៅព្រឹកព្រលឹមថ្ងៃទី៣០ ខែកញ្ញា នេះថា «ប្រជាពលរដ្ឋចំនួន៤៥នាក់ ក្នុងនោះស្រី៣១នាក់មាន អាការៈរាគ ក្អួតចង្អោរ ល្ហិតល្ហៃក្នុងខ្លួន រស់នៅភូមិកំផ្លាក់១៩នាក់ មានស្រី១៧នាក់ ភូមិបន្ទាយ២៤នាក់មាន ស្រី១៧នាក់ និងភូមិស្យាអំពិល២នាក់»។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយទទួលបានព័ត៌មានភ្លាម លោកអភិបាលស្រុកបានចាត់គ្រូពេទ្យស្រុក កម្លាំងនគរបាលដឹកនាំដោយអធិការ ចុះជួយសង្គ្រោះនៅមូលដ្ឋានផ្ទាល់ រីឯអ្នកមានអាការៈធ្ងន់។

មាន២៩នាក់ ត្រូវបានគ្រូពេទ្យដឹកបញ្ជូនរថយន្តសង្រ្គោះ ទៅព្យាបាលនៅមន្ទីរស្រុក២៦នាក់ និង៣នាក់ទៀត ត្រូវក្រុមគ្រុមគ្រួសារដឹកយកទៅសង្រ្គោះពេទ្យភ្នំពេញ។

ដោយឡែក ជនរងគ្រោះចំនួន១៦នាក់ បានព្យាបាលនៅផ្ទះខ្លួនឯង។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើប្រជាពលរដ្ឋទាំងនេះ ពុលក្តាមប្រៃដោយសារជាតិអ្វីនោះ ដោយរង់ចាំការពិនិត្យ និងធ្វើតេស្តសំណាកទាំងនោះសិន៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពី១៤ ខែសីហា ឆ្នាំ២០១៦នៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ផងដែរ។

នៅក្នុងនោះបានឲ្យដឹងថា សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីពុលដំឡូងមីស្លាប់នេះ ឈ្មោះ រ៉ា ស្រីលក្ខ័ មានឪពុកឈ្មោះ ជា រ៉ា អាយុ៥៣ឆ្នាំ និងមានម្តាយឈ្មោះ នួន សារ៉ន អាយុ៥០ឆ្នាំ ពួកគាត់មានកូន២នាក់ ប្រុសម្នាក់ និងម្នាក់ទៀត ជាជនរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រួសារនេះតែងតែស្ងោដំឡូងមីហូបរៀងរាល់២-៣ថ្ងៃម្តង មិនដែលពុលទេ ទើបតែយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កុមារីរងគ្រោះ ហូបរួចក៏ក្អូតចេញដំឡូងមីមកវិញអស់ ហើយគ្រួសារស្មានថាមិនអី ក៏ឲ្យផឹកទឹកឃ្មុំហើយនាំគ្នាដេកទៅ លុះដល់ម៉ោង១ រំលងអាធ្រាត្រថ្ងៃទី១៤ ខែសីហា ទើបដឹងថា កូនស្រីបានស្លាប់បាត់ទៅហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត