Carpool Karaoke កម្មវិធី​ជជែក​កម្សាន្ដ​​ដ៏ទាក់ទាញ​ និង​ប្លែកបំផុត​

កម្មវិធីទូរទស្សន៍ The Late Late Show ជាកម្មវិធី​កម្សាន្ដ​ពេលរាត្រី របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​បាន​ការ​គាំទ្រ យ៉ាងច្រើន​លើសលប់ ពី​សំណាក់​ទស្សនិកជន​នៅ​ជុំវិញ​ពិភពលោក។ លក្ខណៈ​ពិសេស​បំផុត​ ដែល​ជម្រុញ​ឲ្យ​កម្មវិធី​​មាន​ប្រជាប្រិយភាព​ខ្លាំង​យ៉ាងនេះ ក៏ដោយ​សារ​វគ្គជជែកកម្សាន្ដ​​ជាមួយ​តារា​ដ៏ពិសេស​ “Carpool Karaoke” ដែល​បង្ហាញ​​អំពី ​ការ​ផ្ដោះផ្ដង​វោហារ​ កំឡុង​ពេលបើកបរឡាន រវាង​ពិធីករ និង​តារាកិត្តិយសលំដាប់​ពិភពលោក ព្រម​ទាំង​មាន​ការ​ច្រៀង​កម្សាន្ដ​ បែបសាមញ្ញៗ ទៅ​តាម​ភ្លេង​ដែលចាក់​កំដរ​ពេលបើកបរនោះ។

​ដោយមាន​ពិធីករ លោក James Corden ដែល​ប្រកបដោយ​សំនួន​វោហារ​មិន​ចេះរីងស្ងួត និង​ក្រោម​ការ​ដឹកនាំ​កម្មវិធី​ដោយ​លោក Tim Mancinelli បាន​នាំ​ឲ្យ​កម្មវិធី​ផ្សាយ​តែង​ប្រពឹត្តទៅយ៉ាងរលូន ជាមួយ​វត្ត​មាន​តារា​កិត្តិយស​ល្បីៗ ជាច្រើនរូប​ មកចូលរួម​។ គិតមកត្រឹម​ខែ កុម្ភៈ ឆ្នាំ​២០១៦ កម្មវិធី​នេះ​បាន​ធ្វើ​ការ​ចាក់ផ្សាយ​ ប្រមាណ​ជាង​១៥០​ ភាគមកហើយ សម្រាប់រដូវកាលទី​១ ដែល​នៅ​ក្នុង​នោះ វីដេអូជាច្រើន​នៃ​វគ្គ Carpool Karaoke ​បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏ក្ដៅ​គគុក នឹងត្រូវបាន​សាយភាយ​យ៉ាង​ខ្លាំង​​ក្នុង​បណ្ដាញ​អ៊ីនធឺណេត ពិសេស Youtube គឺ​អាច​ស្រូប​ទាញ​អ្នកចូល​ទស្សនា​បាន​ដល់​រាប់លាន​នាក់​។ មូលហេតុគឺ​ដោយសារ ក្នុង​វគ្គនោះ មាន​ការ​ចូលរួម​ពី​កំពូល​តារាចម្រៀង ដូចជា Adele, Justin Bieber, Sia, One Direction, Iggy, Mariah Carey ជាដើម។

ចង់ដឹងថា​តើ​​វត្ត​មាន​របស់​តារា​ចម្រៀងទាំងនោះ ក្នុងកម្មវិធី Carpool Karaoke អស្ចារ្យ​ និង​គួរ​ឲ្យ​រីករាយ​យ៉ាងណា​សូមទស្សនាវីដេអូខាងក្រោមនេះ៖

1Adele:

2Justin Bieber:

3Sia:

4One Direction:

5Iggy:

6Mariah Carey

ដោយ៖ NEA
ប្រភព៖ Youtube, The Late Late Show with James Corden

  • Carpool Karaoke កម្មវិធី​ជជែក​កម្សាន្ដ​​ដ៏ទាក់ទាញ​ និង​ប្លែកបំផុត​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: