ខាត់​ស្បែក​ខ្លួន​អោយ​ភ្លឺ​រលោង​ស្រស់​ស្អាត​ដោយ​ស្ករ​ត្នោត

ដោយ​សារ​តែ​ខ្យល់​អាកាស​និង​កម្តៅ​ថ្ងៃ​ដែល​ជះឥទ្ធិពល​ដល់​ការ​បំផ្លាញ​ស្បែក។ មិន​ត្រឹម​តែ​ស្បែក​មុខ​ទេ​ដែល​ត្រូវ​ការ​ការ​ថែ​ទាំ ស្បែក​ខ្លួន​ក៏​ត្រូវ​ការ​ការ​ថែ​ទាំ​ដែរ​យក​ចិត្ត​ទុក​ដាក់​ដែរ។ ដូច្នេះ​ហើយ​បើ​ចង់​បាន​ស្បែក​ស​ស្អាត​គ្មាន​ស្លាក​ស្នាម​សូម​ជ្រើសរើស​វិធី​ខាត់​ស្បែក​ដោយ​ខ្លួន​ឯង​ដោយ​ចំណាយ​ថវិកា​តិច​តែ​បាន​ផល​ខ្ពស់។ សូម​អនុវត្ត​ដូច​ខាង​ក្រោម​នេះ៖
គ្រឿងផ្សំ៖
ស្ករត្នោត ២​ស្លាបព្រា​បាយ
ក្រូច​ពោធិ៍សាត់​១​ផ្លែ
ប្រេងអូលីវ១ស្លាព្រាបាយ
ម្សៅ​អារ័ន (Oatmeal) ២ស្លាបព្រា​បាយ
វិធី​ធ្វើ៖ ដាក់​ល្បាយ​ទាំងអស់​ចូល​ក្នុង​ចាន​ស្អាត​១​ហើយ​កូរ​អោយ​សព្វ។ បន្ទាប់​មក​យក​វា​មក​ខាត់​ស្បែក​ខ្លួន​យើង​អោយ​សព្វ​ហើយ​ក៏​អាច​ខាត់​មុខ​បាន​ដែរ​ដោយ​ទុក​ចោល​ប្រហែល​១៥​ទៅ​២០​នាទី​សឹម​ងូត​ទឹក​ចេញ៕
ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ Healthdigezt

  • ខាត់​ស្បែក​ខ្លួន​អោយ​ភ្លឺ​រលោង​ស្រស់​ស្អាត​ដោយ​ស្ករ​ត្នោត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: