MicrosoftបើកHoloLens playground សម្រាប់ Developers នៅ​ទីស្នាក់​ការ​ខ្លួន​នៅ​ទីក្រុង​New​ Yorkហើយ

ប្រិយ​មិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ឆ្ងល់​ថា​អ្វី​ជា ​HoloLens? ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន​ទៀត​ដែល​តែង​តែ​តាម​ដាន​នូវ​ពត៏មាន​បច្ចេកវិទ្យា​ថ្មី​ៗ​របស់​ពិភព​លោក​ពិត​ជា​ស្គាល់​ច្បាស់​និង​តែង​តែ​ទន្ទឹង​រង​ចាំ​ពី​ការupdateថ្មី​របស់​វា​។

HoloLensគឺ​ជា​ឧបករណ៏​មួយ​ប្រភេទ​ដែល​អាច​អោយ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​រួម​នឹង​ក្តី​ស្រម៉ៃ​របស់​យើង បង្កើត​បាន​ជា​ពិភព​ច្នៃ​ប្រឌិត​មួយ​។ឧទាហរណ៏:លោក​អ្នក​អាច​បង្កើត​របស់​មួយ​ដោយ​កើត​ចេញ​ពី​ការ​ស្រមើស្រមៃ​នោះ​ខួ​ក្បាល​យើង​នឹង​បញ្ជា​ទៅ​ឧបករណ៏​ ហើយ​HoloLensនឹង​បង្កើត​ពិភព​សប្បនិមិត្ត​នេះ អោយ​ដូច​អ្វី​ដែល​ជា​ការ​គិត​របស់​យើង។

ប៉ុន្តែ​ បន្ទាប់​ពី​បាន​ដាក់​បង្ហាញ​នឹង​បាន​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ពាស​ពេញ​ពិភព​លោក​កាល​ពី​ពេល​ជិត​មួយ​ឆ្នាំ​មុន​ Microsoftហាក់​មិន​បាន​បញ្ជេញ​សញ្ញា​ពី​ការ អភិវឌ្ឈន៏​ថ្មី​ៗ​ដែល​ទាក់​ទង​នឹងHoloLensនៅ​ឡើយ​ទេ។ទើប​តែ​ថ្ងៃ​នេះ​ក្រុមហ៊ុន​ Microsoft បាន​បង្កើត​ជា​បន្ទប់​តាំង​បង្ហាញ​សាកល្បង និង​ធ្វើ​ការពិសោធន៏ នៅ​ទីស្នាក់​ការ​របស់​ខ្លួន​ នៅ​ទីក្រុងNew York ដើម្បី​អោយdevelopersធ្វើ​តេស្ត​អំពី សម្ថភាព​វា​ទៅ​តាម​ផ្នែក​ មុន​ពេល​ដែល​វា​នឹង​ត្រូវ​បាន​ដាក់​លក់​នៅ​ថ្ងៃ​អនាគត។

នៅ​ពេល​ឧបករណ៍​នេះ​ដាក់​លក់​ជា​ផ្លូវ​ការ​ វា​គឺ​ជា​សញ្ញា​ពី​ការ​បោះ​ជំហ៊ាន​ទៅ​មុខ​មួយ​ទៀត​របស់​ផែនដី ដែល​ឧបករណ៏​មាន​សម្ថភាព​ក្នុង​ការ​ធ្វើ​អោយ​ក្តី​ស្រម៉ៃ​របស់​លោក​អ្នក​ក្លាយ​ជា​ការ​ពិត​។​ ហើយ​វា​មិន​មែន​ជា​រឿង​ភូត​កុហក​ទៀត​ទេ​ ដែល​យើង​អាច​ធ្វើ​បាន​ដូច​ក្នុង​ភាពយន្ត​វិទ្យាសាស្ត្រ​នោះ​៕

ដោយ ៖ Leng Kim

  • MicrosoftបើកHoloLens playground សម្រាប់ Developers នៅ​ទីស្នាក់​ការ​ខ្លួន​នៅ​ទីក្រុង​New​ Yorkហើយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: