កីឡាករ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ Euro បែរ​ជា​ធ្វើ​ឲ្យ​ក្លឹប​ West Ham មាន​ក្ដី​បារម្ភ​ទៅ​វិញ​

ខ្សែបម្រើសញ្ជាតិបារាំងរបស់ក្លឹប West Ham United គឺកីឡាករ Dimitri Payet បច្ចុប្បន្នកំពុងក្លាយជាកីឡាករដ៏លេចធ្លោមួយរូបក្នុងព្រឹត្តិការណ៍ Euro 2016 ក្រោយរូបគេស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងការបង្ហាញខ្លួន២ប្រកួតកន្លងមកឲ្យជម្រើសជាតិបារាំង ។

យ៉ាងណាដោយសារតែកីឡាករ Payet កាន់តែលេចធ្លោបែបនេះបែរជាធ្វើឲ្យក្លឹប West Ham United បារម្ភថាក្រោយព្រឹត្តិការណ៍ Euro បញ្ចប់ក្លឹបជាច្រើននឹងដណ្ដើមគ្នាយកខ្សែបម្រើដ៏ល្អរូបនេះជាពិសេសក្លឹបធំៗដែលមានថវិកាច្រើន ។

ខណៈយោងតាម The Mirror បានឲ្យដឹងថាគ្រូបង្វឹករបស់ Real Madrid គឺលោក Zinedine Zidane បានបង្ហើបថារូបគាត់ពេញចិត្តទម្រង់លេងដ៏ល្អរបស់ Payet ផងដែរ ដូចនេះក្លឹប Real Madrid អាចជាក្លឹបមួយក្នុងចំណោមក្លឹបធំផ្សេងទៀតដែលអាចនឹងដេញថ្លៃកីឡាកររូបនេះ ។

គួររំលឹកថាក្លឹប West Ham បានទិញកីឡាករ Payet ពីក្លឹប Marseille កាលពីចុងឆ្នាំ២០១៥ក្នុងតម្លៃប្រមាណជា១០.៧លានផោន ។ យ៉ាងណាក្នុងការស្នាក់នៅជាមួយ West Ham កីឡាករ Payet ធ្វើបានយ៉ាងល្អដោយក្នុងការបង្ហាញខ្លួន៣៨ប្រកួតរូបគេបានស៊ុតបញ្ចូលទី១២គ្រាប់និងAssistបាន១២គ្រាប់ផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ Euro បែរ​ជា​ធ្វើ​ឲ្យ​ក្លឹប​ West Ham មាន​ក្ដី​បារម្ភ​ទៅ​វិញ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: