អី​យ៉ូយ​ ! Ronaldo ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​មាន​ចំនួន​ Follow ​ជាង​២០០​លាន​នាក់​​តាម​រយៈ​បណ្ដាញ​សង្គម​

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​ Real Madrid គឺ​កីឡាករ​ Cristiano Ronaldo ក្លាយ​ជា​កីឡាករ​ដំបូង​គេ​បង្អស់​ដែល​ទទួល​បាន​ចំនួន​អ្នក​ Follow តាម​បណ្ដាញ​សង្គម​ច្រើន​បំផុត​គឺ​រហូត​ដល់​ទៅ​ចំនួន​ជាង​២០០​លាននាក់ ។

ដោយ​ទិន្នន័យ​នេះ​ទទួល​បាន​ពី​ការ​បូក​សរុប​ពី​អ្នក​ដែល​ Follow តាម​រយៈ​ Facebook ដែល​មាន​ចំនួន​១០៩.៧​លាន​នាក់​​ តាម​រយៈ​ Instagram ចំនួន​៤៩.៦​លាន​នាក់​ នឹង​តាម​រយៈ​ Twitter មាន​ចំនួន​៤0.៧​លាន​នាក់ ។

សូម​បញ្ជាក់​ថា​តាម​រយៈ​ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៥​បាន​បង្ហាញ​កីឡាករ​ Ronaldo មាន​អ្នក​ Follow តាម​បណ្ដាញ​សង្គម​សរុប​ចំនួន​៤១.៨​លាន​នាក់​ ដែល​ស្ថិតិ​ស្ទើរ​តែ​ជិត​ស្មើ​នឹង​៣/៤​នៃ​ Instagram របស់​គេ​ទៅ​ហើយ​ ។ តាម​ការ​សិក្សា​ជា​មធ្យម​គឺ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ Follow ចំនួន​១៣៥,០០០​នាក់​​ ។

កំណត់​ត្រា​នេះ​បាន​ធ្វើឲ្យ​​ Ronaldo លើស​គូ​ប្រជែង​ក្នុង​ពិភព​បាល់​ទាត់​របស់​ខ្លួន​គឺ​កីឡាករ​ Lionel Messi ដែល​មាន​អ្នក​ Follow តាម​រយៈ​ Facebook និង​ Instagram ដែល​មាន​ចំនួន​១២០.៨​លាន​នាក់​​ ខណៈ​ Messi ពុំ​បាន​ប្រើ​ប្រាស់​ Twitter នោះ​ទេ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អី​យ៉ូយ​ ! Ronaldo ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​មាន​ចំនួន​ Follow ​ជាង​២០០​លាន​នាក់​​តាម​រយៈ​បណ្ដាញ​សង្គម​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: