ឃើញ​បុរស​ចំណាស់​ម្នាក់​ជិះកង់​គ្មាន​ពន្លឺ​សុខ​ចិត្ត​បើក​រថយន្ត​ពី​ក្រោយ​បំភ្លឺ​ផ្លូវ ត្រូវ​បាន​អ្នក​លេង​ Facebook សរសើរ

បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​នៅ​លើ Facebook​បាន ​ បាន​ចែក​រំលែក​នូវ​អំពើ​ល្អ​របស់​ខ្លួន​តាម​រយៈ​ Facebook ដែល​បាន​ធ្វើ​ឲ្យ​អ្នក​លេង Facebook ជា​ច្រើន​សរសើរ​នូវ​ទឹក​ចិត្ត​របស់​គាត់​យ៉ាង​ខ្លាំង។

បើ​តាម​រយៈ​រូបភាព​នឹង​ គាត់បាន​សរសេរ​ថា យប់​ម៉ិញ​ពេល​ត្រលប់​មក​ពី​ស្រុក​កំណើត​វិញ​ បាន​ជួប​នឹង​អុំ​ប្រុស​ម្នាក់​ ជិះ​កង់​តែ​ម្នាក់​ឯង​។​ ទោះ​បី​ជា​ខ្ញុំ​ប្រញ៉ាប់​យ៉ាង​ណា​ក៍​ខ្ញុំ​មិន​វ៉ា​ទៅ​មុន​គាត់​ដែរ​ គឺ​ខ្ញុំ​បាន​ចំនាយ​ពេល​ប្រហែល​18​នាទី​បើក​យឺត​ៗ​ពី​ក្រោយ​គាត់ ព្រោះ​ខ្ញុំ​ដឹង​ថា​គាត់​ពិត​ជា​ត្រូវ​ការ​ភ្លើង​បំភ្លឺ​ផ្លូវ​ខ្លាំង​ណាស់​” ។

បន្ទាប់​ពី​បាន​ឃើញ​នូវ​រូបភាព​ក៏​ដូចជា​ពាក្យ​ពេជ្យ​ដែល​គាត់​បាន​បរិយាយ​តាម​រយៈ​ Facebook អ្នក​លេង​ Facebook ជា​ច្រើន​បាន​ធ្វើ​ការ​សរសើរ​ទៅ​ដល់​ទឹក​ចិត្ត​របស់​គាត់​ ដែល​បាន​ចំណាយ​ពេល​វេលា​របស់​ខ្លួន​ដើម្បី​ជួយ​ទៅ​ដល់​អ្នក​ដទៃ។

សូម​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ការ​ធ្វើ​អំពើ​​ល្អ​ហើយ​បង្ហោះ​ទៅ​ក្នុង Facebook ​ធ្លាប់ត្រូវ​បាន​អ្នក​លេង Facebook មួយ​ចំនួន​តូច​ធ្វើ​ការ​រិះ​គន់​ថា​ធ្វើ​បុណ្យ​យក​មុខ យក​មាត់។ ប៉ុន្តែ​បើ​យើង​សង្កេត​ និង​ពិចារណា​ឲ្យ​ដល់​ វា​ជា​ការ​ដាស់​ស្មារតី​ទៅ​ដល់​មនុស្ស​មួយ​ចំនួន​ឲ្យ​សាង​​ធ្វើ​អំពើ​ល្អ ក៏​ដូចជា​ចែក​រំលែក​នូវ​អំពើ​ល្អ​របស់​ខ្លួន​ ដើម្បី​ឲ្យ​អ្នក​ដទៃ​ទុក​ជា​មេរៀន​សម្រាប់​ខ្លួន។ ហើយ​វា​ក៏​ល្អ​ជាង​ការ​ដែល​មិន​បាន​ធ្វើ​អ្វី​សោះ​ផង​ដែរ៕​

អត្ថបទ ៖ ជលស័យ
ប្រភព ៖

  • ឃើញ​បុរស​ចំណាស់​ម្នាក់​ជិះកង់​គ្មាន​ពន្លឺ​សុខ​ចិត្ត​បើក​រថយន្ត​ពី​ក្រោយ​បំភ្លឺ​ផ្លូវ ត្រូវ​បាន​អ្នក​លេង​ Facebook សរសើរ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: