តើ​ប្រិយ​មិត្ត​យល់​ថា​អាហ្សង់​ទីន​អាច​លើក​ពាន​ Copa America ឆ្នាំ​នេះ​បាន​ទេ​ ក្រោយ​កក់កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​មុន​គេ​ ?

ក្នុងការប្រកួតវគ្គពាក់កណ្ដាលនៃពានរង្វាន់ Copa America ក្រុមជម្រើសជាតិអាហ្សង់ទីនបានយកឈ្នះយ៉ាងចាស់ដៃដោយលទ្ធផល៤ទល់នឹង០លើជម្រើសជាតិអាមេរិក ។

ដោយ៤គ្រាប់របស់អាហ្សង់ទីនក្នុងការប្រកួតនេះគឺស៊ុតបញ្ចូលទីកីឡាករ Gonzalo Higuain ២គ្រាប់ម្នាក់ឯងគឺនៅនាទី៥០និង៨៦ ខណៈកីឡាករឆ្នើម Lionel Messi ស៊ុតបញ្ចូលទីនៅ៣២និងកីឡាករ Lavezzezi ស៊ុតនៅនាទី៣ ។

យ៉ាងណាក្រោយជ័យជំនះក្រុមជម្រើសជាតិអាហ្សង់ទីនបានកក់កៅអីឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រនៃពាន Copa America ខណៈរងចាំមើលការប្រកួតរវាងកូឡុំប៊ីនិងឈីលីនៅថ្ងៃស្អែកនេះ ។

អត្ថបទ ៖ វិចទ័រ

  • តើ​ប្រិយ​មិត្ត​យល់​ថា​អាហ្សង់​ទីន​អាច​លើក​ពាន​ Copa America ឆ្នាំ​នេះ​បាន​ទេ​ ក្រោយ​កក់កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​មុន​គេ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: