ស្ត្រីម្នាក់ជាប់ទោសពីបទកុហក់ថា “មន្ត្រីប៉ូលីសម្នាក់បានរំលោភរាងកាយនាង”

ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​កាត់​ទោស​ពី​បទ​រំលោភ​បំពាន​មន្ត្រី​ប៉ូលីស​ដោយ​សារ​តែ​នាង​ប្រើប្រាស់​សុដន់​របស់​នាង​ដើម្បី​ទំលាក់​កំហុស​ទៅលើ​មន្ត្រី​ប៉ូលីស​។

ស្ត្រី​ម្នាក់​មាន​ឈ្មោះ​ថា Ng Lai-ying មាន​អាយុ ៣០ ឆ្នាំ មក​ពី​ទី​ក្រុង​ហុងកុង​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ថា​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​រំលោភ​រាង​កាយ​ក្នុង​អំឡុង​ពេលការ​តវ៉ា​កាល​ពី​ថ្ងៃ​ទី១​ ខែ​មីនា។

តុលាការ​បាន​បញ្ជាក់ដំនើររឿង​​​ថា ​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​ចាប់​ទាញ​កាបូប​របស់​នាង ក៏ប៉ុន្តែ​បែក​ទៅ​ជា​ចាប់​សុដន់​របស់​នាង​ទៅវិញ ដូច្នេះ​នាង​ក៏​បាន​ចោទ​ប្រកាន់​ប៉ូលីស​ម្នាក់​នោះ ថា​ធ្វើ​មិន​សមរម្យ​លើ​រាងកាយ​របស់​នាង ។ ទោះ​ជា​យ៉ាង​ណា​ចៅក្រម​មិន​បាន​ជឿ​​លើ​ការ​​ចោទ​ប្រកាន់​របស់​នាង​ទេ នេះ​បើ​យោង​តាម​កាសែត​​ដ៏ល្បី​មួយ​របស់​ចិន​ដែល​មាន​ឈ្មោះ​ថា South China Morning Post

សូមបញ្ជាក់ថា មាន​រូបភាព​វីដេអូ ដែល​បាន​បង្ហាញ​ពី​ការ​តវ៉ា ដោយ Lai-ying បាន​ហូរ​ឈាម​ច្រមុះ និង​មាន​មនុស្ស​ជា​ច្រើន​អះអាង​ថា​នាង​ គឺ​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ការ​ចាប់​ខ្លួន​ផង​ដែរក្នុង​អំឡុង​នៃ​​ការ​តវ៉ា​៕

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖

  • ស្ត្រីម្នាក់ជាប់ទោសពីបទកុហក់ថា “មន្ត្រីប៉ូលីសម្នាក់បានរំលោភរាងកាយនាង”已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: