ស្ដាប់​ក្មេង​ស្រី​សុំ​ទាន​​ដែល​ហិត​កាវ​ម្នាក់​​ និយាយ​ពី​ជីវិត​របស់​ខ្លួន​​

វីដេអូ​មួយ​ដែល​ត្រូវ​បាន​ថត​ដោយ​មនុស្ស​មួយ​ក្រុម​ ដែល​​បានសម្ភាសន៍​ក្មេង​ស្រី​សុំទាន​ម្នាក់​ដែល​ព្យាយាម​បាន​មក​សុំ​លុយ​ពួក​គាត់។ ក្នុង​វីដេអូ​​នេះ​មាន​បុរស​ម្នាក់​បាន​សួរ​សំនួរ​ទៅ​ក្មេង​ស្រី​ម្នាក់​នោះ​យ៉ាង​ច្រើន ដោយ​គាត់​បាន​ចាប់​ផ្ដើម​ជាមួយ​សំនួរ​​ កូន​ឯង​សុំ​ធ្វើ​អី​គេ? ក្មេង​ស្រី​ម្នាក់​នោះ​ក៏​បាន​ឆ្លើយ​នូវ​សំនួរ​មួយ​នេះ​ដោយ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​គឺ យក​ទៅ​ទិញ​កាវ។

ចង់​ដឹង​ថា​ក្មេង​ស្រី​នេះ​និយាយ​អ្វី​ខ្លះ​ទៀត​សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា ៖

មើល​ទៅ​វា​ពិត​ជា​កំប្លែង​ណាស់​ ប៉ុន្តែ​បើ​វិភាគ​ឲ្យ​ដិត​ដល់​ទៅ​ ក្មេង​ស្រី​ម្នាក់​នេះ​ពិត​ជា​គួរ​ឲ្យ​អាណិត​ណាស់​ មិន​បាន​ចូល​រៀន ត្រូវ​ដើរ​សុំទាន​រាល់​ថ្ងៃ ធ្លាក់​ខ្លួន​ញាណ​នឹង​គ្រឿង​ញៀន ហើយ​មាន​ឪពុក​ជា​អ្នក​ហិត​កាវ​ ឯ​ម្ដាយ​ជា​មនុស្ស​ប្រមឹក​ទៀត៕​​​​

អត្ថបទដោយ ៖ Mr DEE
ប្រភព ៖ Youtube

  • ស្ដាប់​ក្មេង​ស្រី​សុំ​ទាន​​ដែល​ហិត​កាវ​ម្នាក់​​ និយាយ​ពី​ជីវិត​របស់​ខ្លួន​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: