Man Utd និង​ Chelsea កំពុង​តែ​ចាប់​អារម្មណ៍​លើ​កីឡាករ​មួយ​រូប​របស់​ Southampton ដូច​គ្នា​

ក្លឹប​ Manchester United និង​ Chelsea បាន​បង្ហាញ​ថា​ពួក​គេ​កំពុង​ផ្ដោត​ក្រសែ​លើ​ខ្សែ​បម្រើ​ស្លាប​វ័យ​២៣​ឆ្នាំ​មួយ​រូប​របស់​ក្លឹប​ Sothampton គឺ​កីឡាករ​ Sadio Mane ។ ខណៈ​យោង​តាម​ប្រភព​ពី​ The Mirror បាន​បញ្ជាក់​ថា​ក្លឹប​ទាំង​ពីរ​គ្រោង​នឹង​ប្រជែង​គ្នា​ធ្វើ​ការ​ដេញ​ថ្លៃ​ខ្សែ​បម្រើ​ស្លាប​ដែល​កំពុង​ឡើង​ជើង​រូប​នេះ​នៅ​ខែ​មករា​ខាង​មុខ​ ។

កីឡាករ​ Mane បាន​ផ្លាស់​ពី​ក្លឹប​ Red Bull មក​ចូល​រួម​ក្លឹប​ Southampton កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៤​មក​ម្ល៉េះ​ក្នុង​តម្លៃ​ប្រមាណ​១១.៨​លាន​ផោន​ ។ ហើយ​ក្នុង​រដូវ​កាល​២០១៤-២០១៥​ដែល​ជា​រដូវ​កាល​ដំបូង​ដែល​គេ​លេង​ជាមួយ​ក្លឹប​ Southampton ខ្សែ​បម្រើ​ស្លាប​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​សាង​ភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​ដោយ​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣២​ប្រកួត​ ។

ដោយ​ឡែក​ក្នុង​រដូវ​កាល​នេះ​ខ្សែ​បម្រើ​វ័យ​២៣​ឆ្នាំ​រូប​នេះ​នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​គេ​ដោយ​គេ​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៦​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​១៧​ប្រកួត​កន្លង​មក​ឲ្យ​ Southampton ។

គួរ​រំលឹក​ថា​កីឡាករ​ Mane ធ្លាប់​បាន​សាង​រឿង​អស្ចារ្យ​មួយ​ជាមួយ​ក្លឹប​ Sothampton គឺ​រូប​គេ​ចំណាយ​ពេល​ត្រឹម​តែ​២​នាទី​នឹង​៥៦​វិនាទី​ប៉ុណ្ណោះ​អាច​ធ្វើ​ Hat-trick បាន​សម្រេច​អំឡុង​ពេល​ដែល​ Southampton យក​ឈ្នះ​៦​ទល់​នឹង​១​លើ​ Aston Villa កាល​ពី​ថ្ងៃ​ទី​១៦​ខែ​ឧសភា​ឆ្នាំ​២០១៥​ ។

សូម​ទស្សនា​សមត្ថភាព​នៃ​ការ​លេង​ដ៏​អស្ចារ្យ​របស់​គេ​ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Man Utd និង​ Chelsea កំពុង​តែ​ចាប់​អារម្មណ៍​លើ​កីឡាករ​មួយ​រូប​របស់​ Southampton ដូច​គ្នា​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: